Skip to content
    ទំព័រដើម  »  កីឡាជាតិ

សមាជិកក្រុមដំរីវ័យចាស់ លោក ម៉ី រ័ត្នភ័ក្ត្រា ៖ ចំណងមិត្តភាព និងសុខភាពមាំមួនកើតទន្ទឹមគ្នាពីការលេងបាល់ទាត់

លោក ម៉ី រ័ត្នភ័ក្ត្រា សមាជិកក្រុមបាលទាត់ដំរីវ័យចាស់ក្រោយបញ្ចប់ការប្រកួតមិត្តភាពតទល់នឹងក្រុមបឹងកេតវ័យចាស់នៅទីលានហ្វឹកហាត់របស់ក្លឹបបាល់ទាត់បឹងកេតកាលពីចុងសប្តាហ៍កន្លងទៅបានលើកឡើងថាការប្រមូលផ្តុំគ្នាបង្កើតជាក្រុមបាល់ទាត់សម្រាប់លេងមិត្តភាពជាមួយក្រុមវ័យចាស់ផ្សេងៗនេះគឺក្នុងគោលបំណងបង្កើតចំណងមិត្តភាពរវាងគ្នានិងគ្នារបស់សមាជិកទាំងអស់ដែលមានមូលដ្ឋានរស់នៅក្នុងខណ្ឌដង្កោផ្ទាល់ ក៏ដូចជាការបង្កើតទំនាក់ទំនងជាមួយក្រុមបាល់ទាត់នានាដែលបានប្រកួតតទល់គ្នានោះ។

បុរសមានប្រភពពីខេត្តបន្ទាយមានជ័យរូបនេះបន្តថាកីឡាបាល់ទាត់ជាកីឡាដែលពេញនិយមមួយក្នុងប្រទេសកម្ពុជា និងក៏ជាកីឡាដែលទាមទារឱ្យអ្នកលេងធ្វើការងារច្រើនជាក់ស្តែងដូចជាកត្តាកម្លាំង ភាពយល់ចិត្តគ្នា ការលេងជាក្រុម ពិសេសបំផុតនោះបាល់ទាត់ជួយដុត និងបញ្ចេញជាតិពុលបានច្រើនផងដែរ។

លើសពីនេះ លោក ម៉ី រ័ត្នភ័ក្ត្រា ក៏បានបង្ហើបពីផែនការរបស់ក្រុមបាល់ទាត់ដំរីវ័យចាស់លោកនូវថ្ងៃអនាគតអាចនឹងក៏ចូលរួមការប្រកួតលក្ខណៈសប្បុរសធម៌ដើម្បីជួយសង្គមជាតិផងដែរ៕