រយៈពេល២ឆ្នាំហើយដែលសាលាបឋមសិក្សាវេឡុវ័នបានចូលរួមការប្រកួតកីឡាបឋមសិក្សាជើងឯកខេត្តកណ្ដាល ជាពិសេសលើប្រភេទកីឡាប៉េតង់ ហើយក៏ក្រោបបានមេដាយមាសដល់ទៅ២គ្រឿង លើវិញ្ញាសាវាយទោលកុមារា និងវាយទោលកុមារី ដោយកើនឡើងជាងឆ្នាំមុនមួយគ្រឿង។ នេះបើតាមការឱ្យដឹងពីលោក គក់ សារឿន ដែលជានាយករង។
នាយករងសាលាបឋមសិក្សាមានមូលដ្ឋានក្នុងស្រុកកោះធំថ្លែងថា ការប្រឹងប្រែងរបស់កុមារ បូករួមទាំងការគាំទ្រពីឪពុកម្ដាយបានរួមចំណែកសំខាន់ក្នុងការកើនឡើងលទ្ធផលវិជ្ជមាន។
លោក គក់ សារឿន ក៏បានសង្កត់ធ្ងន់ថា ការលេងកីឡាពិតជាសំខាន់សម្រាប់កុមារ ដើម្បីទទួលបានសុខភាព និងចៀសពីការចំណាយពេលលើសកម្មភាពមិនមានប្រយោជន៍៕