Skip to content
    ទំព័រដើម  »  កីឡាជាតិ

បើមានចំណុចនេះម៉្លោះ គង់ រតនៈថាការប្រកួតសេះ AEF Cup នៅថៃលទ្ធផល អាចនឹងប្រសើរជាងនេះ

កីឡាករ គង់ រតនៈ ជម្រើសជាតិសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះបានរំឭកពីការប្រកួតលក្ខណៈឯកត្តជនរបស់ខ្លួនក្នុង CSIY-B Asian Equestrian Federation – AEF Cup Pattaya 2025 នៅប្រទេសថៃកាលពីពេលថ្មីៗកន្លងទៅនេះ ដោយគេថាសមត្ថភាពបេក្ខភាពដែលបានចូលរួមប្រកួតទាំង១៤រូបនោះមានភាពប្រដំប្រសងគ្នា។

ក្នុងនោះយុវជនវ័យ១៨ឆ្នាំរូបនេះ បានចុចនូវចំណុចមួយធ្វើឱ្យគុណផលរបស់គេធ្លាក់បន្តិចនោះគឺការប្រើប្រាស់សេះដែលខ្ចីពីភាគីម្ចាស់ផ្ទះ ខណៈរតនៈផ្ទាល់យល់ថាប្រសិនប្រើប្រាស់សត្វសេះខ្លួនហ្វឹកហាត់ជាប្រចាំក្នុងស្រុកនោះគេថាលទ្ធផលអាចបានប្រសើរជាងចំណាត់ថ្នាក់ទី៦ដែលខ្លួនទទួលបាននេះ។

គង់ រតនៈ កាលពីចុងខែ២កន្លងទៅនេះរូបគេបានចេញទៅប្រទេសថៃ ដើម្បីប្រកួតប្រជែងក្នុងពានរង្វាន់ AEF Cup Pattaya 2025 លក្ខណៈឯកត្តជន ដោយរូបគេធ្វើបានចំណាត់ថ្នាក់លេខ៦ ក្នុងចំណោមបេក្ខជន១៤រូបផ្សេងទៀត៕