Skip to content
    ទំព័រដើម  »  កីឡាជាតិ

យុវជនក្រុម KDMV, UpNext និង Hoopfest ចាប់ដៃគ្នារៀបចំការប្រកួតកីឡាដើម្បីយុវជន និង​ សង្គម

យុវជនមួយក្រុមបានចាប់ដៃគ្នាបន្តសកម្មភាពរៀបចំការប្រកួតកីឡាលក្ខណៈយុវជន មានកីឡាបាល់បោះ និងបាល់ទះ នៅក្នុងបរិវេណទីលានកីឡាបុរីប៉េងហួត ខណ្ឌច្បារអំពៅ កាលពីចុងសប្ដាហ៍កន្លងទៅ។

គោលបំណងនៃការរៀបចំដើម្បីផ្ដល់ឱកាសដល់យុវជនបានលេងកីឡា ហើយថវិកាដែលបានចុះឈ្មោះចូលរួម ត្រូវបានបង្វិលទៅជួយដល់អង្គការសប្បុរសធម៌ និងមន្ទីរពេទ្យនានានៅកម្ពុជា។

ទន្ទឹមនឹងនេះ យុវតី៤រូបដែលបានចូលរួមការប្រកួតនេះចង់ឱ្យមានការរៀបចំបន្តទៀតដើម្បីយុវជនបានចូលរួមលេងកីឡាបង្កភាពសប្បាយរីករាយ និង​ទទួលបានសុខភាពល្អ។

ជាចុងក្រោយយុវជនដែលរៀបចំកម្មវិធីថ្លែងថា ពួកគេបើកចំហរចំពោះការចង់ចូលរួមសហការឧបត្ថម្ភពីក្រុមហ៊ុននានាដែលមិនមែនជាក្រុមហ៊ុនផលិតជាតិអាល់កុល៕