លោក ប៉ា ម៉េងហាង បេក្ខជនដែលមានវ័យចាស់ជាងគេក្នុងព្រឹត្តិការណ៍រត់ប្រណាំងកីឡាឧបសគ្គក្រុងអរិយក្សត្រឆ្នាំ ២០២៥ បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលបានចូលរួមព្រឹត្តិការណ៍នេះ ពិសេសគឺបានរត់ដល់ទីបញ្ចប់ដោយជោគជ័យក្នុងប្រភេទគីឡូ ៨គីឡូម៉ែត្រ។ បុរសវ័យ៨០ឆ្នាំបានបន្ថែមថាលោកទើបតែចាប់រត់ក្នុងរយៈពេល១ឆ្នាំ ២ឆ្នាំនេះទេ តាមរយៈការលើកទឹកចិត្តពីគ្រួសារ ធំបំផុតគឺកូនរបស់គាត់ជាអ្នកជំរុញចិត្តខ្លាំង។
អ្នករត់ជើងចាស់មានប្រភពពីស្រុកព្រៃឈើខេត្តកំពង់ចាមក៏បានរៀបរាប់អំពីអត្ថប្រយោជន៍ដែលទទួលបានពីកីឡាមួយនេះ ដោយលោកសង្កេតឃើញថាសុខភាពរបស់លោកមានភាពល្អប្លែកជាងមុន ហូបបានជាងមុន និងការទទួលទៀនដំណេកក៏ល្អជាងមុនផងដែរ។
លោក ប៉ា ម៉េងហាង គឺជាបេក្ខជនដែលមានវ័យចាស់ជាងគេក្នុងព្រឹត្តិការណ៍រត់ប្រណាំងកីឡាឧបសគ្គក្រុងអរិយក្សត្រឆ្នាំ ២០២៥ ដែលរៀបចំឡើងដោយ KK Running Club កាលពីចុងសប្តាហ៍កន្លងទៅនេះ៕