លោក ជុំ សំអឿន និងលោក ចាន់ វណ្ណថា ជាអ្នកស្រឡាញ់វិស័យរត់ក្នុងប្រទេសកម្ពុជាក្នុងពេលចូលរួមរត់ព្រឹត្តិការណ៍រត់ប្រណាំងកីឡាឧបសគ្គក្រុងអរិយក្សត្រឆ្នាំ ២០២៥ បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលបានមកចូលរួម និងសាទរជាខ្លាំងសម្រាប់កម្មវិធីដែលជ្រើសរើសតំបន់រត់ក្នុងបរិវេនក្រុងអរិយក្សត្រនេះ។
ជាមួយគ្នាដែរ អ្នករត់មានអាជីពជាវិស្វករ និងអាជីវករទាំងពីរនាក់នេះបានចែករំលែកតិចនិចផ្ទាល់ខ្លួនខ្លះៗជុំវិញការរត់ក្នុងប្រភេទចម្ងាយៗដោយពួកលោកថាកត្តាធំបំផុតគឺផ្តើមចេញពីការជឿជាក់លើខ្លួនឯងថាអាចធ្វើបាន ការកំណត់គោលដៅច្បាស់លាស់ និងអ្វីមួយដែលមិនគួរមើលរំលងនោះគឺការរត់មានគ្នាគឺជួយសម្រួលច្រើន ពីព្រោះយើងបានលើកទឹកចិត្តគ្នាទៅវិញទៅមកក្នុងការសម្រេចទី។
លោក ជុំ សំអឿន និងលោក ចាន់ វណ្ណថា គឺជាអ្នករត់ស្រឡាញ់សុខភាព ដោយពួកគាត់មានបទពិសោធប្រឡូកក្នុងកីឡារត់មួយនេះជាង ២ឆ្នាំ និងតែងតែចូលរួមសកម្មភាពព្រឹត្តិការណ៍រត់ជាញឹកញាប់៕