ស្ថិតក្នុងអាយុជិតចូល ៦០ឆ្នាំ តែបើនិយាយពីបទពិសោធការប្រឡូកក្នុងកីឡារត់ទើបតែមានជាង១០ខែប៉ុណ្ណោះ ប៉ុន្តែក៏ធ្លាប់ចូលរួមព្រឹត្តិការណ៍រត់ក៏មិនតិចកម្មវិធីដែរ លោក ហេង ឡុង ឬបុរសមានឈ្មោះហៅក្រៅថា តាសក់វែង បានប្រាប់ពីសាវតារទើបតែចាប់ផ្តើមក្នុងវ័យរៀងជ្រេនេះក៏ព្រោះតែកន្លងមកលោកមានបញ្ហាជំងឺលៀនឌីសឆ្អឹងខ្នងដែលមិនសមស្របជាមួយកីឡារត់ តែក្រោយពេលព្យាបាលជា និងទទួលបានវេជ្ជបញ្ជាពីគ្រូពេទ្យទើបលោកបន្ថែមកីឡារត់មួយទៀតដូច្នេះ។
ទន្ទឹមគ្នាដែរ លោក ហេង ឡុង ក៏បានអំពាវវនាវដល់សាធារណៈជនទាំងឡាយមិនថាក្មេងមិនថាចាស់គួរនាំគ្នាចាប់ផ្តើមលេងកីឡា ពិេសសជាមួយកីឡារត់នេះផ្ទាល់តែម្តងពីព្រោះអត្ថប្រយោជន៍ដែលទទួលបានពិតជាមានច្រើន។
ជាមួយគ្នា បុរសមានសក់ និងពុកចង្កាវែងសរូបនេះក៏បានប្រាប់ពីអត្ថន័យនៅពីក្រោយទម្លាប់នៃការរត់របស់លោកកន្លងមកដែលនិយមរត់កាន់ទង់ជាតិកម្ពុជាផងដែរ។
លោក ហេង ឡុង ឬតាសក់វែងស្ថិតក្នុងវ័យ៥៩ឆ្នាំចាប់ផ្តើមប្រឡូកក្នុងកីឡារត់បានជាង១០ខែមកហើយ ពោលលោកចាប់ផ្តើមនៅចន្លោះខែសីហា ឆ្នាំ២០២៤មក៕