ផលចំណេញ៣យ៉ាងពីការជ្រើសរើសលេងកីឡាវាយសីតាមទីសាធារណៈ

sok sovanpanha
52 មើល
0 នាទីអាន
- Advertisement -

កីឡាវាយសីមួយរយៈចុងក្រោយនៅក្នុងសង្គមកម្ពុជាហាក់មានទីផ្សារពីប្រជាជនកម្ពុជាលេងយ៉ាងច្រើនកុះករមិនថាតែការលេងនៅតាមតារាងសី ឬនៅតាមទីសាធារណៈ ជាមួយគ្នានេះសម្រាប់លោក ចាន់ សុខរិទ្ធី និង លោក វ៉េង សុផាវុធ ជាអ្នកនិយមលេងវាយសីនៅបរិវេណសួនវិមានឯករាជ្យផ្នែកខាងកើតបានលើកឡើងពីហេតុផលដែលក្រុមពួកគាត់ចាប់ផ្តើមលេងកីឡា​មួយនេះ និងអត្ថប្រយោជន៍ដែលទទួលបានពីកីឡាប្រើប្រាស់គ្រាប់សីមួយនេះដូចគ្នា។

ដោយអ្នកទាំងពីរ និងក្រុមបានលើកឡើងនៅហេតុផលធំៗដែលជ្រើសរើសការលេងនៅតាមសួនច្បារដូច្នេះ ក៏ព្រោះតែការលេងបែបនេះបានផ្តល់ឱ្យពួកគាត់ទទួលបានអារម្មណ៍ស្រស់ស្រាយពីបរិយាកាសខាងក្រៅ មានខ្យល់អុកសែនគ្រាប់គ្រាន់ និងក៏មិនតម្រូវឱ្យមានការបង់ថ្លៃជួលតារាងផ្សេងៗ។ យ៉ាងណាមិញសម្រាប់អ្នកទាំងពីរក៏បន្ថែមថាការលេងនៅក្រៅបែបនេះក៏បង្កភាពអវិជ្ជមានខ្លះៗប្រសិនជាចង់លេងបែបប្រកួតប្រជែង តែបើសម្រាប់ពួកគាត់អ្នកលេងសុខភាពសប្បាយៗមិនជាប៉ះពាល់ខ្លាំងប៉ុន្មានឡើយ។

លោក ចាន់ សុខរិទ្ធី និង លោក វ៉េង សុផាវុធ និងក្រុមពួកគាត់តែងតែប្រមូលផ្តុំគ្នាចន្លោះម៉ោង ៤ ទៅ៤កន្លះល្ងាច ដើម្បីលេងកីឡាវាយសីនៅបរិវេណសួនច្បារវិមានឯករាជ្យជារៀងរាល់ល្ងាច៕