លោក ឃួន ឡាបូរ៉ាវី ប្រាប់ពីមូលហេតុយឺតយ៉ាវរបស់ខ្សែការពារកូនកាត់ខ្មែរកាណាដា

sok sovanpanha
22 មើល
0 នាទីអាន
- Advertisement -

គ្រូជំនួយក្រុមជម្រើសជាតិនារីកម្ពុជាលោក ឃួន ឡាបូរ៉ាវី ក្នុងពេលប្រមូលផ្តុំហ្វឹកហាត់តែមិនឃើញមានវត្តមានកីឡាការិនីកូនកាត់ខ្មែរកាណាដា ឈីវ សាលីណា មកដល់ជំរំហ្វឹកហាត់ដោយលោកថាមកពីខ្សែការពារស្លាបខាងស្តាំរូបនេះមានធុរៈផ្ទាល់ខ្លួនពាក់ព័ន្ធជាមួយការសិក្សា ម្ល៉ោះហើយទើបពន្យាពេលនៃការហោះមកកម្ពុជា។ យ៉ាងណាមិញ គ្រូជំនួយរូបនេះថាមិនមែនជាក្តីបារម្ភធំដុំពេកនោះទេ ដោយលោកសង្កត់ធ្ងន់ថាពីព្រោះ សាលីណា ធ្លាប់ស្ថិតក្រោមការដឹកនាំរបស់លោកកន្លងមកហើយ ដូច្នេះលោកថាត្រូវការពេលបន្តិចបន្តួចនោះទេសម្រាប់បន្សាំកីឡាការិនីរូបនេះជាមួយក្រុមជម្រើសជាតិទាំងមូល។

បច្ចុប្បន្ន កីឡាការិនី ឈីវ សាលីណា បានមានវត្តមានក្នុងក្រុមជម្រើសជាតិកម្ពុជារួចជាស្រេច និងក៏កំពុងហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ការប្រកួតធំៗដែលនឹងមកចំពោះមុខ៕