ចិត្ត កញ្ចនា បង្ហាញមោទកភាពចំពោះសាមគ្គីភាពរបស់អ្នកចូលរួមទាំងអស់ក្នុងកម្មវិធីរត់ «Peace in Motion»

sok sovanpanha
8 មើល
0 នាទីអាន

នៅក្នុងចលនានៃកម្មវិធីរត់ «Peace in Motion» ដែលរៀបចំដោយក្រុម NEAK RUN CLUB ក្នុងន័យបង្ហាញបំណងបញ្ចេញសម្លេងរកសន្តិភាពទៅកាន់ពិភពលោក ក្នុងស្មារតីរួមសាទរដល់សន្តិភាព ឯកភាព សាមគ្គីភាព និងមិត្តភាព ជាមួយគ្នាដែរ កញ្ញា ចិត្ត កញ្ចនា តារាចម្រៀងឯករាជ្យក្នុងពេលមកចូលរួមបានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនពិតជារំភើបយ៉ាងខ្លាំងពេលឃើញកម្លាំងសាមគ្គីរបស់មហាជនខ្មែរគ្រប់ស្រទាប់អាយុទាំងអស់ដែលមកចូលរួមស្រុះគ្នា ពួតដៃគ្នា ខ្វាយខ្វល់ពីប្រទេសជាតិដូច្នេះ។

ក្រោយឃើញពីសកម្មភាពចូលរួម ការយកចិត្តទុកដាក់ពីមហាជន ពិសេសយុវជនបន្តវែនរបស់កម្ពុជា កញ្ចនា បានរំពឹងថាតាមរយៈស្មារតីនៃការរួបរួមគ្នាពិតជាបានសរបញ្ជាក់ថាប្រទេសជាតិយើងមិនមែនជាប្រទេសជាតិមួយដែរទន់ខ្សោយនោះទេ។

ជាមួយគ្នា ម្ចាស់បទ “អ្នកដទៃ” ក៏បាននិយាយពីអត្ថប្រយោជន៍ជាច្រើនរបស់កីឡារត់ សម្រាប់ខ្លួនក្នុនាមជាសិល្បៈករ ពិសេសជួយបង្កើនកម្លាំង ច្រៀងមិនងាយហត់ ចង្វាក់បេះដូងក៏ដំណើរការបានល្អ និងក៏អាចជួយក្នុងការស្រកគីឡូបានលឿនផងដែរ៕