ហេតុផលដែលក្រុមជម្រើសជាតិនារីកម្ពុជាធ្វើពុំសូវល្អក្នុង ASEAN CUP នៅវៀតណាម

sok sovanpanha
2 មើល
0 នាទីអាន

ក្រោយបញ្ចប់យុទ្ធនាការប្រកួតពានរង្វាន់បាល់ទាត់នារីជើងឯកអាស៊ាន២០២៥ (AFF Asean Women Championship) លោក ឃួន ឡាបូរ៉ាវី គ្រូជំនួយក្រុមជម្រើសរើសជាតិកម្ពុជានារីបានលើកឡើងពីទឡ្ហីករណ៍មួយចំនួនជុំវិញការធ្វើពុំសូវបានល្អរបស់ក្រុមគឺពាក់ព័ន្ធជាមួយការប្រមូលផ្តុំកីឡាការិនីមានរយៈពេលខ្លី  និងក៏ដូចជាការអវត្តមានកីឡាការិនីសំខាន់ៗមួយចំនួន។

យ៉ាងណាគ្រូបង្វឹកមកពីកំពង់ចាមរូបនេះក៏បានថាសម្រាប់ព្រឹត្តិការណ៍មួយនេះពិតជាបានដើរតួយ៉ាងសំខាន់សម្រាប់លោកវាស់ស្តង់ពីកម្រិតសមាសភាពក្រុមកីឡាការិនីរបស់លោកថានៅចំណុចណា ដើម្បីកែខៃសម្រាប់យុទ្ធនាការក្រោយៗបន្តទៀត។

អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិកម្ពុជារូបនេះក៏បានលើកពីចំណុចល្អប្រសើរដែលកូនក្រុមលោកទទួលបានពីព្រឹត្តិការណ៍កម្រិតតំបន់មួយនេះតាមរយៈការទទួលបានបទពិសោធប្រកួតលើឆាកអន្តរជាតិ មេរៀនពេលលេងប៉ះក្រុមម្ខាងទៀតដែលមានកម្រិតខ្ពស់ជាង ក៏ដូចជាការលេងមួយដែលរក្សាបាល់បានច្រើនផងដែរ។ ក្រុមជម្រើសជាតិនារីកម្ពុជាបញ្ចប់ទៅក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងពូល A ដោយ៣ប្រកួត ចាញ់ ២ និងស្មើមួយ៕