ប្រធានក្រុម World Fut បង្ហាញចំណាប់អារម្មណ៍សម្រាប់ការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់នៅកម្ពុជា

sok sovanpanha
5 មើល
0 នាទីអាន

លោក Souta Koyanagi ប្រធានក្រុមបាល់ទាត់ World Fut បានលើកឡើងក្នុងពេលប្រារព្ធកម្មវិធី Dream Challenge Club ថាសម្រាប់លោក និងក្រុមនិស្សិតទាំងអស់ដែលជាសមាជិកពិតជាសប្បាយរីករាយដែលបានរួមចំណែកផ្តល់នៅស្នាមញញឹមសម្រាប់ក្មេងៗកម្ពុជាតាមរយៈការលេងកីឡាបាល់ទាត់ក៏ដូចជាកម្មវិធីប្រកួតបាល់ទាត់លក្ខណៈ Tourment បែបនេះ។ សម្រាប់លោកមុនពេលមកដល់ប្រទេសកម្ពុជាពិតជាពុំសូវស្គាល់ពីវិស័យបាល់ទាត់ថានៅកម្រិតណានៅឡើយទេ គ្រាន់តែដឹងថាបាល់ទាត់នៅកម្ពុជាពិតជាកីឡាមួយដែលមានអ្នកនិយមលេងជាច្រើន។

បន្ថែមពីនេះតាមរយៈការបង្កើតនៅព្រឹត្តិការណ៍ការប្រកួតបែបនេះជារៀងរាល់ឆ្នាំ Souta ដាក់ក្តីរំពឹងថានឹងអាចបណ្តុះគំនិតឱ្យកុមារកម្ពុជាទាំងអស់អាចប្រកបអាជីពជាមួយបាល់ទាត់នាថ្ងៃអនាគត។

ជាមួយគ្នាប្រធានក្រុមរូបនេះក៏បាននិយាយពីថាក្នុងនាមខ្លួនផ្ទាល់ជាអ្នកលេងបាល់ទាត់ពិតជាដឹងពីគុណសម្បត្តិជាច្រើននៃការលេងបាល់ទាត់ មិនត្រឹមតែអាចលេងសុខភាព និងកម្សាន្តទេ កីឡាមួយនេះក៏អាចបង្កើតបានមិត្តភក្តិថ្មីៗជាច្រើនផងដែរ។ ស្របគ្នា នៅថ្ងៃអនាគតក្រុមលោកទាំងមូលនឹងអាចមានគម្រោងនាំយកកុមារកម្ពុជាទៅហ្វឹកហាត់នៅប្រទេសជប៉ុនដូចគ្នា។

ក្រុមនិស្សិតជប៉ុន World Fut ដែលបានបង្កើតនៅកម្មវិធី Dream Challenge Club ក្នុងឆ្នាំ២០២៥ នេះនឹងធ្វើឡើងពីទីតាំងដោយលើកទី១នេះធ្វើឡើងនៅភ្នំពេញ និងលើកទី២ ធ្វើឡើងនៅខេត្តសៀមរាបនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ។ ចំពោះក្រុមមកចូលរួមក្នុងលើកទី១នេះមានទាំងអស់ ១៤ក្រុម មានកម្រិតអាយុ១២ឆ្នាំចុះក្រោម៕