ហេតុផលទាំងនេះទាក់ចិត្តក្រុមបាល់ទាត់នារីមកពីលីគកំពូលហុងកុងបោះជំរំហ្វឹកហាត់នៅកម្ពុជា

sok sovanpanha
8 មើល
0 នាទីអាន

លោក Christian Pfordt អ្នកគ្រប់គ្រងទូទៅប្រចាំក្រុមបាល់ទាត់នារី TSL Football Foundation ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងនាឱកាសបោះជំរំហ្វឹកហាត់ក្នុងប្រទេសកម្ពុជារយៈពេល២សប្តាហ៍ត្រៀមសម្រាប់ការប្រកួតប្រជែងលីគបាល់ទាត់នារីហុងកុងបានលើកឡើងពីកត្តាដែលនាំឱ្យក្រុមទាំងមូលកជ្រើសរើសប្រទេសកម្ពុជាព្រោះមានធាតុរួមផ្សំមួយចំនួនក្នុងនោះមានដូចជា កត្តាចម្ងាយ បដិសណ្ឋារកិច្ច ទីលានប្រកួត និងអ្វីដែលពិេសសខ្លាំងគឺមានក្រុមបាល់ទាត់នារីអាជីពរបស់កម្ពុជាដែលកំពុងប្រកួតប្រជែងគ្នាក្នុងលីគនារីកម្ពុជា។

ទន្ទឹមគ្នាដែរអ្នកគ្រប់គ្រងមានវ័យ៣០ឆ្នាំរូបនេះក៏បានសរសើរពីកម្រិតលេងបាល់ទាត់របស់កីឡាការិនីកម្ពុជាពិតជាមានគុណផលខ្ពស់ បើប្រៀបធៀបជាមួយសមាសភាពក្រុមកីឡាការិនីរបស់ពួកគាត់។ យ៉ាងណាមិញ Christian ក៏បានថ្លែងអំណរគុណទៅដល់ Cambodia County Club ដែលបានផ្តល់នៅទីតាំងសម្រាប់ហ្វឹកហាត់ និងស្នាក់នៅប្រកបដោយផាសុខភាពមួយ។

ក្រុមបាល់ទាត់នារី TSL Football Foundation គឺជាក្រុមបាល់ទាត់នារីអាជីពមួយមកពីលីគកំពូលនៃហុងកុង ក្នុងឱកាសបោះជំរុំហ្វឹកហាត់នៅកម្ពុជាលើកនេះពួកគេនឹងមានការប្រកួតមិត្តភាពដកស្រង់បច្ចេកទេសទល់នឹងក្រុមបាល់ទាត់នារីនៅកម្ពុជាចំនួន៥ក្រុមរួមមាន ក្រុមនារីភ្នំពេញក្រោន បឹងកេត សៀមរាប អិចអូ យូណាយធីត និងមីស្ទើលេង៕