បាន ណុង ជាកីឡាករប្រដាល់សកលវ័យក្មេងដ៏លេចធ្លោមួយរូបនាពេលបច្ចុប្បន្ន។
ផ្ដើមពីការហ្វឹកហាត់កីឡាប្រដាល់គុនខ្មែរនៅក្លិបនិរោធមានជ័យ អំឡុងឆ្នាំ ២០១៨ យុវជនមានកំណើតនៅខេត្តតាកែវត្រូវបានគ្រូបង្វឹកណែនាំឱ្យហាត់កីឡាប្រដាល់សកលថែមមួយជំនាញទៀត ព្រោះមើលសមត្ថភាពដៃគេបានល្អ។
ការខិតខំប្រឹងប្រែង ធ្វើឱ្យបាន ណុង អាចអភិវឌ្ឍខ្លួនទៅជាជម្រើសជាតិ និងមានលទ្ធភាពប្រាក់ចំណូលដល់ការសិក្សាខ្លួនឯងរហូតអាចចប់បិរញ្ញាបត្រផ្នែកច្បាប់។
បាន ណុង ប្រាប់ថា នាពេលអនាគត គេចង់ក្លាយជាមន្ត្រីនគរបាលជាតិមួយរូប៕
