ឯកឧត្ដម ជួន ណារិន្ទ ប្រធានក្លិបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ថា ក្រោយចប់ព្រឹត្តិការណ៍ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឯកឧត្ដមនឹងពង្រឹងបន្ថែមទៀតលើគុណភាពក្រុមទាំងក្រុមបុរស និងក្រុមនារី ជាពិសេសនោះ គឺក្រុមថ្នាល ដើម្បីជាធនធានបន្តវេន។
ក្រុមបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផ្នែកបុរសបានគ្រងតំណែងជើងឯកសម្ដេចក្រឡាហោម ស ខេង ២០២៦ ខណៈក្រុមនារីបានចំណាត់ថ្នាក់លេខ ២។
