ក្លិប Lazio បានប្រកាសជាផ្លូវការថាខ្សែបម្រើវ័យ១៩ឆ្នាំ Daniel Guerini បានបាត់បង់ជីវិតហើយបន្ទាប់ពីគេបានជួបគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងរ៉ូម។ យោងតាមសារព័ត៌មាន Gazetta ឡានរបស់ Guerini បុកពេញមួយទំហឹងជាមួយឡានមួយគ្រឿងទៀត ដែលក្នុងនោះមានមនុស្សពីរនាក់ជិះជាមួយគេ ហើយអ្នកទាំងពីរនោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗក្រោយកើតហេតុ។
ខ្សែបម្រើ Daniel Guerini ចាប់ផ្ដើមអាជីពជាមួយឈុតយុវជន Lazio មុននឹងផ្ទេរទៅក្លិប Torino នៅក្នុងឆ្នាំ២០១៦ដោយគ្មានតម្លៃខ្លួន ហើយគេបានផ្លាស់ទៅលេងឱ្យ Fiorentina ក្នុងកិច្ចសន្យាខ្ចី មុននឹងត្រូវដាក់ឱ្យ SPAL ខ្ចីបន្តកាលពីដើមឆ្នាំមុន។ ក្នុងឆ្នាំ២០២១នេះ Daniel Guerini បានត្រឡប់មកចូលរួមជាមួយក្លិបចាស់ Lazio វិញដោយចុះកុងត្រាបីឆ្នាំជាមួយក្លិបអ៊ីតាលីមួយនេះ។