សិស្សវិទ្យាល័យព្រែកលៀបនឹងទទួលបានការបណ្ដុះបណ្ដាលកីឡារត់ដោយឥតគិតថ្លៃពីក្លិប GeeRun Cambodia

0 នាទីអាន

វិទ្យាល័យព្រែកលៀប (កម្មវិធីសាលារៀនជំនាន់ថ្មី) និង ក្លិបកីឡារត់ជីរ៉ាន់-កម្ពុជា បានចុះអនុស្សារណៈយោគយល់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ ២០២៦ ក្នុងគោលបំណងបណ្ដុះបណ្ដាលកីឡារត់ដល់សិស្សានុសិស្ស។

លោក ឆុំ សុភក្ដិ នាយកវិទ្យាល័យព្រែកលៀប មានប្រសាសន៍ថា ការសហការជាមួយក្លិបជីរ៉ាន់កម្ពុជា ដើម្បីផ្ដល់ឱ។កាសបន្ថែមទៀត បានចូលរួមលេងកីឡា ក៏ដូចជាបានសិក្សាស៊ីជម្រៅនូវកីឡារត់ ព្រោះសិស្សានុសិស្សរបស់លោកត្រូវជាប់រវល់សិក្សាពេញមួយថ្ងៃ។
កញ្ញា យ៉ាន់ សុជី ប្រធានក្លិបជីរ៉ាន់កម្ពុជា កិច្ចសហការនេះនឹងផ្ដល់នូវបច្ចេកទេសរត់ដល់សិស្សានុសិស្ស។ ក្នុងនោះអ្នកជំនាញពីក្លិបជីរ៉ាន់នឹងជួយបង្រៀនរៀងរាល់ថ្ងៃសៅរ៍។

កញ្ញា យ៉ាន់ សុជី ឱ្យដឹងដែរថា ក្លិបជីរ៉ាន់កម្ពុជានឹងពង្រីកវិសាលភាពកីឡារត់មិនត្រឹមតែកម្រិតវិទ្យាល័យប៉ុណ្ណោះទេ ក៏អាចឈានដល់កម្រិតបឋមសិក្សា ដើម្បីឱ្យកុមារបានលេងកីឡាចៀសវៀងពីការប្រើប្រាស់ពេលវេលាក្នុងសកម្មភាពមិនសូវផ្ដល់ប្រយោជន៍ល្អដល់ខ្លួនឯង។