អតីតកីឡាករប្រដាល់សកលបទពិសោធជោកជាំដើមកំណើតរុស្ស៊ី Jan Tiger រួមចំណែកសម្រួចកីឡាករខ្មែរឆ្ពោះទៅ Asian Games

0 នាទីអាន

មួយរយៈធំចុងក្រោយនេះ បុរសវ័យ៥៤ឆ្នាំបានចូលរួមជួយបង្ហាត់កីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជា ក្នុងនាមជាគ្រូជំនួយជម្រើសជាតិ ជាពិសេសលើការសម្រួចសមត្ថភាពកីឡាករ Anvar Nasredinov Rajapov Abullah និង វី សុភ័ស្ស ក្នុងដំណើរឆ្ពោះទៅប្រជែងមេដាយជើងឯកអាស៊ី ឆ្នាំ២០២៦ នៅប្រទេសជប៉ុន ក្នុងខែកញ្ញា ខាងមុខ ក៏ដូចជា វគ្គជម្រុះដើម្បីដណ្ដើមសិទ្ធិពេញលេញទៅកាន់ព្រឹត្តិការណ៍កីឡាអូឡាំពិក នៅក្រុង Los Angels សហរដ្ឋអាមេរិក ឆ្នាំ២០២៨។