មិនត្រឹមតែមានការចូលរួមពីកីឡាករនៅរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែព្រឹត្តិការណ៍កីឡាវាយសីមហាជនពានរង្វាន់បុរីគ្រីស្តាល់ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីកីឡាតាមខេត្ត។ នេះបើតាមការឱ្យដឹងពីលោក អាន ដែលជាគណៈកម្មការរៀបចំ។
លោក អាន បញ្ជាក់ថា នេះជាលើកទី១ហើយដែលតារាងវាយសីបុរីគ្រីស្តាល់រៀបចំការប្រកួតនេះឡើងដើម្បីចូលរួមបំផុសសកម្មភាពកីឡាដល់មហាជន។
ការប្រកួតកីឡាវាយសីមហាជនពានរង្វាន់បុរីគ្រីស្តាល់ ត្រូវបានបែងចែកជា២វិញ្ញាសា គឺ Level A ដែលជាការប្រកួតក្នុងចំណោមអតីតកីឡាករ និង កីឡាករជម្រើសជាតិ និង Level ជាការប្រកួតក្នុងចំណោមកីឡាករកម្រិតមហាជន៕
