KayZee Gaming គឺជាឈ្មោះក្នុងកីឡាអេឡិចត្រូនិករបស់ សុខ គីមហាប់ ដែលបានផ្លាស់ពីអ្នកជំនាញរចនាក្រាហ្វិកជាមួយនឹងប្រាក់ខែខ្ទង់ពាន់ដុល្លារអាមេរិក មកចូលរួមផ្សព្វផ្សាយសកម្មភាព Mobile Legends ក្នុងស្រុកទាំងមិនមានចំណូលអ្វីច្បាស់លាស់។
មិនត្រឹមតែជាអ្នករចនាក្រាហ្វិកប៉ុណ្ណោះទេ KayZee ក៏ធ្លាប់ធ្វើជាបុគ្គលិកផ្នែករដ្ឋបាល ផ្នែកលក់ អ្នកបកប្រែឱ្យចិន និងទីផ្សារ។ គេថា ក្រោយធ្វើការងារទាំងនេះ គេមានអារម្មណ៍មិនទាន់រកឃើញខ្លួនឯងនៅឡើយ តែពេលឈានជើងចូលកីឡាអេឡិចត្រូនិក ក៏ស្រាប់តែមានកម្លាំងចិត្តខ្លាំងចិត្តខ្លាំងតែម្ដង។ គិតមកទល់ពេលនេះមានរយៈពេល៣ខែហើយដែលគេបានចាកចេញពីការងារទាំងស្រុង និងមិនមានចំណូលដើម្បីផ្ដោតលើអ្វីដែលខ្លួនស្រលាញ់។
ឈានជើងដំបូងចូលកីឡាអេឡិចត្រូនិក KayZee ជួបការលំបាកច្រើនដែរក្នុងការស្វែងយល់ពីកីឡាមួយនេះ។
KayZee ថ្លែងដែរថា គេជាមនុស្សម្នាក់ដែលមិនចាយផ្ដេសផ្ដាល ពោលតែលើរបស់ណាដែលចាំបាច់បំផុត។ គេផ្ដាំដល់ KOL ទាំងអស់ត្រូវផ្ដោតខ្លាំងលើគុណភាព៕

