ក្លិបបាល់ទាត់ប្រ៊ុយណេចំនួន៤ទទួលបានអាជ្ញាប័ណ្ណក្លិបអាជីពពី AFC

Monghak Yong
13 មើល
0 នាទីអាន
- Advertisement -

ក្លិបបាល់ទាត់ចំនួន៤របស់ប្រទេសប្រ៊ុយណេ រួមមាន DPMM FC, Indera SC, Kasuak FC និង Kota Ranger FC បានទទួលអាជ្ញាប័ណ្ណក្លិបអាជីពពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC Club Licensing)។

នេះមានន័យថាក្លិបទាំង៤ខាងលើនឹងអាចចូលលេងពានរង្វាន់ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីបាន។

ប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រ៊ុយណេ លោក Pengiran Matusin Pengiran Matasan មានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថាក្លិបទាំងនេះនឹងដំណើរការការងាររដ្ឋបាលនិងគ្រប់គ្រងយ៉ាងអាជីព។ មកទល់ពេលនេះ មានកម្មវិធីចែករំលែកចំណេះដឹងយ៉ាងច្រើនពីទីប្រឹក្សារបស់ពួកយើងអំពីរដ្ឋបាលនិងការគ្រប់គ្រង»៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕