Barcelona ស៊ីក្រុមកំពូលតារាង Sociedad, Atletico ឡើងលេខ១ជំនួស

Monghak Yong
13 មើល
0 នាទីអាន
- Advertisement -

គ្រាប់បាល់ក្នុងនាទី៣១របស់ Jordi Alba និងនាទី៤៣របស់ Frenkie de Jong ជួយ Barcelona វាយបកឈ្នះ២-១លើក្រុមកំពូលតារាង Real Sociedad ដែលបាននាំមុខមុនក្នុងនាទី២៧ តាមរយៈកីឡាករ Willian Jose នៅរាត្រីថ្ងៃពុថទី១៦ខែធ្នូឆ្នាំ២០២០។

គ្រាប់បាល់របស់ De Jong ដំបូងឡើយត្រូវបានជំនួយការអាជ្ញាកណ្ដាលថាអកហ្សឺ ប៉ុន្តែយកជាបានការណ៍វិញក្រោយពិនិត្យ VAR។

Antoine Griezmann បានស៊ុតបុករបាទីមួយបាល់ និងខកខានឱកាសមាសមួយទៀតនៅពេលគេព្យាយាមស្លាយបាល់បញ្ចូលទីដែលគ្មានអ្នកការពារ ប៉ុន្តែផ្លាតទៅចំអ្នកចាំទីវិញ។

Sociedad ដែលបានស្មើក្នុងការប្រកួត៦លើកចុងក្រោយ វិះតាមស្មើចុងម៉ោង តែត្រូវបានអ្នកចាំទី Marc-Andre ter Stegen សង្គ្រោះ២ដងពីការព្យាយាមរបស់ Jose និង Alexander Isak។

លទ្ធផលនេះនាំ Barcelona ងើបពីលេខ៨មកលេខ៥ក្នុង La Liga មាន២០ពិន្ទុពី១២ប្រកួត ខណៈ Sociedad ធ្លាក់មកលេខ២ មាន២៦ពិន្ទុដដែលពី១៤ប្រកួត។

Atletico Madrid ឡើងគ្រងកំពូលតារាងជំនួសវិញដោយមាន២៦ពិន្ទុ ពី១១ប្រកួត។

Real Madrid ក៏មាន២៦ពិន្ទុដែរ តែលេងបាន១៣ប្រកួតរួចហើយ និងកំពុងឈរលេខរៀងទី៣៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕