Skip to content
កំណត់ត្រា៦គួរចាប់អារម្មណ៍ ក្រោយ Liverpool យកឈ្នះ Spurs ២-១
    ទំព័រដើម  »  កីឡាអន្តរជាតិ

កំណត់ត្រា៦គួរចាប់អារម្មណ៍ ក្រោយ Liverpool យកឈ្នះ Spurs ២-១

Roberto Firmino តែតបញ្ចូលទីចុងម៉ោង ជួយឱ្យ Liverpool យកឈ្នះ Tottenham Hotspur ២-១ ឈរនៅកំពូលតារាង Premier League កាលពីយប់ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០។

ក្រុមហង្សក្រហមមានគ្រាប់បាល់នាំមុខ នៅនាទីទី២៦ រកបានដោយខ្សែប្រយុទ្ធ Mohamed Salah ប៉ុន្ដែ Spurs មានឱកាសក្នុងការតាមស្មើវិញ ដោយខ្សែប្រយុទ្ធឆ្នើមកូរ៉េខាងត្បូង Son Heung-min បញ្ចប់ទីបានយ៉ាងល្អ នៅនាទីទី៣៣។

យ៉ាងណាម៉ិញ ខ្សែប្រយុទ្ធប្រេស៊ីល Firmino តែតបញ្ចូលទីគ្រាប់បាល់ជ័យជម្នះនៅនាទីទី៩០ ពីការបញ្ជូនបាល់ជ្រុងរបស់ ខ្សែការពារស្លាបឆ្វេង Andrew Robertonson។

ក្រោយចប់ការប្រកួតដ៏ស្វិតស្វាញមួយនេះ មានកំណត់ត្រាពិសេសៗទាំង៦បានកើតឡើង៖

  • Tottenham ឈ្នះតែម្ដងប៉ុណ្ណោះ សម្រាប់ការប្រកួតក្រៅទឹកដី ទល់នឹង Liverpool ២៧លើកចុងក្រោយ ចាប់តាំងពីខែឧសភាឆ្នាំ២០១១ ដោយស្មើ៨លើក និង ចាញ់១៨លើក។
  • Liverpool ជាក្រុមទី២ដែលស៊ុតចូលទល់នឹង Spurs ច្រើនគ្រាប់បំផុត(៩៧គ្រាប់) បន្ទាប់ពី Chelsea (១០២គ្រាប់)។
  • នេះជាបរាជ័យលើកដំបូងរបស់ Spurs នៅ Premier League ក្នុងចំណោម១២ប្រកួតចុងក្រោយ ដែលឈ្នះ៧លើក និង ចាញ់៤លើក ចាប់តាំងពីបរាជ័យ ០-១ ក្រោមថ្វីជើងរបស់ Everton កាលពីខែកញ្ញា។
  • លោក Jose Mourinho មិនដែលឈ្នះការប្រកួតក្រៅទឹកដី ទល់នឹងក្រុមដឹកនាំដោយលោក Jurgen Klopp នោះទេ គ្រប់ពានរង្វាន់ ដោយស្មើ២លើក និងចាញ់៤លើក។ លោក Klopp ក៏ជាអ្នកចាត់ការដែលលោក Mourinho មិនអាចយកឈ្នះច្រើនប្រកួតបំផុត ក្នុងជំនួបក្រៅទឹកដីផងដែរ។
  • Son Heung-Min រកគ្រាប់បាល់បាន១១គ្រាប់ សម្រាប់ការបង្ហាញខ្លួន១៣លើកនៅ Premier League រដូវកាល ២០២០-២១ ស្មើនឹងគ្រាប់បាល់សរុបរបស់គេ នៅរដូវកាល ២០១៩-២០ (១១គ្រាប់ ក្នុងការចូលលេង៣០លើក)។
  • ២០គ្រាប់ ក្នុងចំណោម២៥គ្រាប់ដែលក្រុមមាន់ខ្នាយមាសរកបាន នៅ Premier League រដូវកាលនេះ រកបានដោយ Harry Kane ៩គ្រាប់ និង Son Heung-Min ១១គ្រាប់”។
  • បច្ចុប្បន្ន Salah រកគ្រាប់បាល់ទល់នឹង Tottenham បានសរុប ៨គ្រាប់គ្រប់ព្រឹត្តិការណ៍ប្រកួត ដែលនេះជាចំនួនគ្រាប់បាល់ច្រើនបំផុតទល់នឹងក្លិបនៅអឺរ៉ុបដូច Bournemouth និង Watford ដែរ។