Skip to content
ម្ចាស់ស្រោមដៃមាសពាន U18 គិតថា កម្ពស់ជាបញ្ហាមួយរារាំងខ្លួនមិនបានជាប់ជម្រើសជាតិ
    ទំព័រដើម  »  កីឡាជាតិ

ម្ចាស់ស្រោមដៃមាសពាន U18 គិតថា កម្ពស់ជាបញ្ហាមួយរារាំងខ្លួនមិនបានជាប់ជម្រើសជាតិ

អ្នកចាំទីវ័យក្មេង គឹម ចាន់ធី សារភាពថា មានភាពអាក់អន់ស្រពន់ចិត្តខ្លះដែរដែលមិនមានឱកាសជាប់ជម្រើសជាតិ U19 ដូចគេ ទោះបានរួមចំណែកជួយក្រុមយុវជនភ្នំពេញក្រោន ឈ្នះជើងឯក U18 របស់សហព័ន្ធបាល់ទាត់កម្ពុជានាពេលថ្មីៗនេះ។

យ៉ាងណា កីឡាករមានប្រភពពីស្រុកស្អាង ខេត្តកណ្ដាល គិតថា កម្ពស់អាចជាកត្តារារាំងមួយដែរ ព្រោះសង្កេតឃើញថា បេក្ខជនចាំទីដែលត្រូវបានជ្រើសរើសធ្វើតេស្ដបច្ចុប្បន្នសុទ្ធតែជាអ្នកខ្ពស់ៗ ខណៈរូបគេផ្ទាល់មានកម្ពស់ត្រឹម១ម៉ែត្រ៧០។

សមាជិក U18 ភ្នំពេញក្រោនរៀបរាប់បែបនេះ “៖អន់ចិត្តខ្លះដែរ យើងខំប្រឹងហើយ តែអត់មានឱកាស។ តែយ៉ាងណាក៏មិនអីដែរ ខ្ញុំនៅតែប្រឹងហាត់នៅក្លិបខ្ញុំ។ តែម្យ៉ាងក៏អាចមកពីកម្ពស់ដែរ ព្រោះឃើញគេយកទៅជម្រើសជាតិសុទ្ធតែខ្ពស់ៗ។”

គួរដឹងដែរថា គឹម ចាន់ធី បានចូលហ្វឹកហាត់នៅថ្នាលយុវជនភ្នំពេញក្រោនតាំងពីឆ្នាំ២០១៣៕

រូបភាព ៖ Cambodian Youth Football