Skip to content
ឮដំណឹងថា ថៃអាចរៀបចំកម្មវិធីប្រដាល់គ្រប់ទីកន្លែងក្នុងប្រទេសខ្លួនឡើងវិញហើយ
    ទំព័រដើម  »  កីឡាអន្តរជាតិ

ឮដំណឹងថា ថៃអាចរៀបចំកម្មវិធីប្រដាល់គ្រប់ទីកន្លែងក្នុងប្រទេសខ្លួនឡើងវិញហើយ

អ្នកផ្សព្វផ្សាយកីឡាប្រដាល់ថៃបាននិយាយកាលពីថ្ងៃអង្គារ ទី០១ ថា លោក Phiphat Ratchakitprakarn រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡា បានផ្តល់ភ្លើងបៃតងដល់ការរៀបចំការប្រកួតឡើងវិញនៅទូទាំងប្រទេស និងនៅគ្រប់ទីកន្លែង។

លោក Nuttadej Vachirarattanawong នាយកគ្រប់គ្រងវិទ្យាស្ថាន Petchyindee Muay Thai បានមានប្រសាសន៍ថា“វាជាដំណឹងល្អ ទោះបីជាខ្ញុំមិនទាន់បានឃើញឯកសារផ្លូវការនៅឡើយ។”

កាលពីថ្ងៃចន្ទ លោក Nuttadej បានដឹកនាំការតវាដោយប្រជាជនជាច្រើនក្នុងស្រទាប់ប្រដាល់ថៃ ដែលរួមមានអ្នកផ្សព្វផ្សាយ​, ម្ចាស់កន្លែងហាត់ប្រាណ និងអ្នកប្រដាល់ នៅខាងក្រៅក្រសួងទេសចរណ៍និងកីឡា។

ពួកគេទាមទាររដ្ឋាភិបាលអនុញ្ញាតការប្រកួតប្រដាល់ថៃដោយសេរីនៅទូទាំងប្រទេស។

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ របស់រដ្ឋាភិបាលក្រុងបាងកកបានអនុញ្ញាតិឲ្យការប្រកួតប្រដាល់ថៃត្រូវបានរៀបចំឡើងនៅកីឡដ្ឋានស្តង់ដារ និងកំណត់ចំនួនអ្នកទស្សនា។

លោក Nuttadej បាននិយាយថា “៖យើងគ្រាន់តែចង់បានឱកាសដើម្បីរៀបចំព្រឹត្តិការណ៍ Muay Thai តែប៉ុណ្ណោះ។ ឥឡូវនេះពួកគេនឹងទទួលបានប្រាក់ចំណូលខ្លះ ទោះបីជាវាមិនទំនងថាអ្វីៗនឹងវិលមករកភាពប្រក្រតីវិញនៅឆ្នាំនេះក៏ដោយ។”

លោកបាននិយាយថាភាគីដែលពាក់ព័ន្ធបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើសកម្មភាពយោងតាមគោលការណ៍ណែនាំ និងការរឹតបន្តឹងដើម្បីការពារការរីករាលដាលកូវីដ១៩៕

ប្រភព ៖ bangkokpost

ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕