លីគម៉ាឡេស៊ីអនុញ្ញាតឲ្យមានអ្នកចូលមើលឡើងវិញចាប់ពីខែមករា ២០២១ តទៅ

Sovann Tith
12 មើល
0 នាទីអាន
- Advertisement -

ទស្សនិកជននឹងត្រូវបានអនុញ្ញាតត្រលប់ចូលទស្សនាបាល់ទាត់ក្របខណ្ឌម៉ាឡេស៊ីឡើងវិញចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ក្រោមលក្ខខណ្ឌជាក់លាក់។

ការប្រកាសនេះត្រូវបានប្រកាសដោយលោក Datuk Seri Ismail Sabri Yaakob ទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រីក្រសួងសន្តិសុខម៉ាឡេស៊ី កាលចុងសប្ដាហ៍។

ទោះយ៉ាងណាលោកបានសង្កត់ធ្ងន់ថា ការអនុញ្ញាតនេះនឹងអាស្រ័យលើការគ្រប់គ្រងនៅតំបន់់ដែលពាក់ព័ន្ធ និងកន្លែងដែលអនុវត្តបទបញ្ជាត្រឹមត្រូវ។

អ្នកទស្សនាអតិបរមា គឺ ៤.០០០នាក់ ឬ ១០% នៃចំនួនអ្នកទស្សនាសរុប។

ពានរង្វាន់លីគកំពូលម៉ាឡេស៊ីនឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ ២០២១៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕