Buffalo Bills ឈ្នះជើងឯកភូមិភាគជាលើកដំបូងតាំងពី១៩៩៥និងកក់កៅអី play-off NFL

Monghak Yong
17 មើល
0 នាទីអាន
- Advertisement -

ក្រុមបាល់ឱបអាមេរិក Buffalo Bills ក្លាយជាក្រុមទី៥ដែលកក់កៅអីវគ្គ play-off National Football League បន្ទាប់ពីឈ្នះជើងឯកប្រចាំភូមិភាគជាលើកដំបូងតាំងពីឆ្នាំ១៩៩៥មក។

កីឡាករ Josh Allen បានរួមចំណែកយ៉ាងសំខាន់ក្នុងជ័យជម្នះ៤៨-១៩នៅទឹកដីក្រុម Denver Broncos ដើម្បីបង្កើនកំណត់ត្រាឈ្នះ១១ចាញ់៣ នាំឱ្យពួកគេឈ្នះជើងឯកប្រចាំភូមិភាគបូព៌ាជា​លើក​ទី​១​ ក្នុងរយៈពេល​២៥​ឆ្នាំចុងក្រោយ។

ក្រោមការបង្វឹករបស់គ្រូបង្គោល Sean McDermott ក្រុម Bills ពេលនេះបានឡើងដល់វគ្គ play-off ៣ដងក្នុងពេល៤ឆ្នាំចុងក្រោយ ដែលបានបញ្ចប់ភាពមិនដែលឡើង play-off ១៧ឆ្នាំ នៅក្នុងឆ្នាំ២០១៧៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕