ក្រុមបាល់ទាត់ឥណ្ឌូនេស៊ីត្រៀមស៊ីហ្គេម២០២១ចាប់ផ្ដើមហ្វឹកហាត់ហើយ

Sovann Tith
15 មើល
0 នាទីអាន
- Advertisement -

កីឡាករ៣៦នាក់ដែលស្ថិតក្នុងបញ្ជីបឋមក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ីបានចាប់ផ្ដើមហ្វឹកហាត់សម្រាប់ត្រៀមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games 2021) នារដ្ឋធានីហាណូយ ប្រទេសវៀតណាម ចុងឆ្នាំ២០២១ខាងមុខ។

ការហ្វឹកហាត់នៅថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ នារដ្ឋធានីហ្សាការតា ប្រព្រឹត្តទៅក្រោមក្រសែភ្នែកគ្រូបង្គោល Shin Tae-yong។

គ្រូបង្វឹកមកពីកូរ៉េខាងត្បូងបង្ហាញអារម្មណ៍បែបនេះ “៖យើងចាប់ផ្ដើមហ្វឹកហាត់នៅសប្ដាហ៍នេះតែម្ដង។កីឡាករជាច្រើនខានមានសកម្មភាពយូរដែរហើយ ព្រោះក្លិបរបស់ពួកគេឈប់សម្រាក។ សម្រាប់ការប្រមូលផ្ដុំនេះ យើងនឹងផ្ដោតលើការពង្រឹងលក្ខខណ្ឌកាយសម្បទា, ភាពអំណត់ និងភាពរឹងមាំទាំងអស់ ព្រមទាំងផ្លូវចិត្តពួកគាត់ដែរ។”

ការហ្វឹកហាត់រួមនេះនឹងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។

គួររំឭកថា ការប្រកួតបាល់ទាត់ស៊ីហ្គេម វិញ្ញាសាបុរស ឆ្នាំ២០១៩ កន្លងទៅនៅហ្វីលីពីន ជម្រើសជាតិឥណ្ឌូនេស៊ី ទទួល​បានមេដាយប្រាក់ ដោយចាញ់វៀតណាម ក្នុងវគ្គផ្ដាច់ព្រ័ត្រ៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕