Skip to content
កីឡាករបាល់ទាត់១០រូប ដែលមានវត្តមាននៅលើទីលានច្រើនបំផុត ក្នុងឆ្នាំ២០២០
    ទំព័រដើម  »  កីឡាអន្តរជាតិ

កីឡាករបាល់ទាត់១០រូប ដែលមានវត្តមាននៅលើទីលានច្រើនបំផុត ក្នុងឆ្នាំ២០២០

ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ ធ្វើឱ្យការប្រកួតបាល់ទាត់ត្រូវបានផ្អាកជាច្រើនខែ ខណៈការប្រកួតពានមួយចំនួនត្រូវរំសាយចោល ហើយការប្រកួតខ្លះទៀត ត្រូវបានលើកពេលលេងទៅឆ្នាំក្រោយ។

ការខកខានរយៈពេលវែង អាចបណ្ដាលឱ្យកីឡាករធ្លាក់ចុះនូវគុណផល និង ត្រូវការពេលវេលាដើម្បីសម្របទៅនឹងការប្រកួតឡើងវិញ។ ប៉ុន្ដែតើអ្នកដឹងទេ ថាកីឡាករណាខ្លះ ដែលសកម្មលើទីលាន និងលេងបានច្រើនបំផុតក្នុងឆ្នាំ ២០២០?

Harry Maguire តែងបង្ហាញវត្តមានសឹងគ្រប់ការប្រកួតនៅតំប​ន់ការពារកណ្ដាលរបស់ក្រុម Manchester United ដែលធ្វើឱ្យគេជាប់ឈ្មោះជាកីឡាករដែលចូលលេងបានច្រើននាទីបំផុត ក្នុងឆ្នាំ២០២០។

តាមទិន្នន័យពីមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការសិក្សាកីឡា (CIES) បានបង្ហាញថា Maguire ទទួលបានឱកាសចូលលេងមិនតិចជាង ៤.៧៤៥នាទីឡើយ បើគិតពីដើមឆ្នាំមកទល់នឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ខណៈខ្សែការពារ Ruben Dias ដែលផ្លាស់ពី Benfica មក Manchester City ឈរនៅលេខ២ ក្រោយលេងបានសរុប ៤.៣៤៤នាទី សម្រាប់ក្លិបព័រទុយហ្កាល់ និង អង់គ្លេស។

ខាងក្រោមនេះ ជាកីឡាករ១០រូប ដែលលេងបានច្រើននាទីបំផុតនៅឆ្នាំ២០២០៖

១០. Callum McGregor (Celtic): ៤១០៦នាទី

៩. Jesus Navas (Sevilla): ៤១១០នាទី

៨. Raphael Varane (Real Madrid): ៤១២៣នាទី

៧. Victor Lindelof (Manchester United): ៤១៤២នាទី

៦. Romelu Lukaku (Inter Milan): ៤១៤៤នាទី

៥. Bruno Pacheco (Chapecoense): ៤១៦២នាទី

៤. Bruno Fernandes (Manchester United): ៤១៦៤នាទី

៣. Lionel Messi (Barcelona): ៤២៩៣នាទី

២. Ruben Dias (Manchester City): ៤៣៤៤នាទី

១. Harry Maguire (Manchester United): ៤៧៤៥នាទី