លេចឮថា Cristiano Santos ត្រៀមផ្លាស់ទៅក្លិបនៅ Top 6 ក្រោយចេញពីថាយហ្គឺរ

Sovann Tith
8 មើល
0 នាទីអាន
- Advertisement -

បើតាមប្រភពស្និទ្ធមួយឲ្យដឹងថា ខ្សែប្រយុទ្ធប្រេស៊ីល Cristiano Santos ដែលទើបចាកចេញពីអង្គរថាយហ្គឺរថ្មីៗនេះត្រៀមចូលរួមក្លិបមួយក្នុងចំណោមក្រុមកំពូលទាំង៦ (Top 6) នៅជុំទីពីរ ក្របខណ្ឌកំពូលកម្ពុជា ខាងមុខ។

កីឡាករវ័យ៣២ឆ្នាំត្រូវបានប្រកាសចាកចេញពីអង្គរថាយហ្គឺរជាទីរូបគេចំណាយពេលនៅជុំទីមួយ និងរកបាន៦គ្រាប់។

គួរដឹងដែរថា អង្គរថាយហ្គឺរបានអនុញ្ញាតឲ្យកីឡាករបរទេសពីររូបចាកចេញហើយថ្មីៗនេះ ដោយម្នាក់ទៀត គឺខ្សែប្រយុទ្ធនីហ្សេរីយ៉ា Dzarma Bata ដែលបានវិលទៅបឹងកេតលើលក្ខខណ្ឌខ្ចីដល់ចប់រដូវកាល។

ដោយឡែក គិតមកទល់ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបខាងលើមិនទាន់ប្រកាសពីការចូលរួមពីកីឡាករបរទេសថ្មីណានៅឡើយ ខណៈទីផ្សារដោះដូរជុំទីពីរ បានបិទកាលពីថ្ងៃទី៣០ ខែសីហា៕

រូបភាព ៖ Angkor Tiger

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕