Chelsea សម្រេចការផ្ទេរ Havertz ក្រោយចរចាជាងពីរខែ

Sovann Tith
6 មើល
0 នាទីអាន
- Advertisement -

Chelsea ទិញបានខ្សែបម្រើ Kai Havertz ជាផ្លូវការហើយដោយចំណាយ៧១លានផោន (៧៩លានអឺរ៉ូ) លើកិច្ចសន្យា៥ឆ្នាំពី Bayer Leverkusen ធ្វើឲ្យគេក្លាយជាកីឡាករថ្លៃបំផុតទីពីរនៅ Stamford Bridge បន្ទាប់ពីអ្នកចាំទី Kepa Arrizabalaga ដែលមានតម្លៃ៨០លានអឺរ៉ូពី Athletic Bilbao កាលឆ្នាំ២០១៨។

ដំបូងឡើយ Leverkusen ទាមទារ១០០លានអឺរ៉ូ ប៉ុន្តែលោកស្រី Marina Granovskaia នាយកក្លិប Chelsea បានចរចាមកត្រឹម៧៩លានអឺរ៉ូដោយជោគជ័យ ក្រោយចំណាយរយៈពេលជាងពីរខែ។

ដូច្នេះ Havertz ក្លាយជាកីឡាករថ្មីទី៦នៅ Chelsea បន្ទាប់ពី Hakim Ziyech, Timo Werner, Ben Chilwell, Malang Sarr និងThiago Silva។

កាលពីមុន Christian Pulisic គឺជាកីឡាករថ្លៃជាងគេទីពីរក្នុងប្រវត្តិសាស្ត្រ Chelsea ដែលមានតម្លៃ៦៤លានអឺរ៉ូ ផ្ទេរពី Borussia Dortmund៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕