ក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីតបានប្រកាសពីចូលរួមរបស់ខ្សែប្រយុទ្ធ Bisan George នៅថ្ងៃសុក្រ ទី០៤ ខែកញ្ញា ដើម្បីត្រៀមជុំទីពីរ រដូវកាល២០២០នៃក្របខណ្ឌកំពូលកម្ពុជា។
កីឡាករជនជាតិនីហ្សេរីយ៉ាខាងលើធ្លាប់លេងឲ្យក្រុមដឹកនាំដោយគ្រូបង្គោល សុក វាសនា ខាងលើម្ដងកាលជុំទីមួយ រដូវកាល២០១៧ មុនផ្លាស់ទៅព្រះខ័នរាជស្វាយរៀងនៅជុំទីពីរឆ្នាំដដែលនោះ។
គួរដឹងដែរថា Bisan Goerge ធ្លាប់លេងឲ្យឆ្លាមសមុទ្រ, បឹងកេត, ភ្នំពេញក្រោនពីរលើក និងណាហ្គាវើលដ៍ ឆ្នាំ២០១៨ ដែលរូបគេឈ្នះស្បែកជើងមាស MCL។
ដូច្នេះបច្ចុប្បន្ន អាស៊ីអឺរ៉ុបយូណាយធីតមានកីឡាករបរទេស៥រូប គឺខ្សែប្រយុទ្ធកាមេរូន Abbee Ndjoo, ខ្សែបម្រើជប៉ុន Kanta Asami, ខ្សែការពារនីហ្សេរីយ៉ា Abbee Ndjoo, ខ្សែបម្រើប្រយុទ្ធនីហ្សេរីយ៉ា Samuel Ajayi Gbenga និង Bisan George៕