គម្រោងរៀបចំ AFF Cup ២០២១ ចំខែរ៉ាម៉ាដននឹងប៉ះពាល់ខ្លាំងដល់កីឡាករមូស្លីម

Sovann Tith
7 មើល
1 នាទីអាន
PHNOM PENH-CAMBODIA- Match photo during AFF Suzuki Cup 2018 Final Rounds group A between Cambodia vs Malaysia at the Olympic Stadium on November 8, 2018. Picture by Thananuwat Srirasant/Lagardere Sport.
- Advertisement -

ការប្រកួតបាល់ទាត់ពានរង្វាន់ AFF Cup គ្រោងនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែមេសាឆ្នាំ ២០២១ ដែលជាខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដនសម្រាប់ប្រជាជនម៉ូស្លីម ជាពិសេសនៅម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។

“៖កាលវិភាគដ៏ស្មុគស្មាញក្នុងព្រឹត្តិការណ៍ AFF Cup អំឡុងខែបួសប៉ះពាល់ដល់គុណផលកីឡាករម៉ូស្លីមមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ នេះជាកាលវិភាគ AFF Cup ដែលបានគ្រោងទុកហើយប្រាកដជានឹងត្រូវពិភាក្សាបន្ថែមទៀតដោយភាគីនានា។ រហូតមកដល់ពេលនេះមិនទាន់មានព័ត៌មានផ្លូវការអំពី ពេលវេលានៃការប្រកួតនេះទេ។” នេះបើតាមការចេញពីសារព័ត៌មាន Indosport។

តាមសេចក្ដីព្រាង ព្រឹត្តិការណ៍ AFF Cup 2021 គ្រោងធ្វើឡើងចាប់ពីថ្ងៃទី១១ ខែមេសាដល់ថ្ងៃទី៨ ខែឧសភា។ ទន្ទឹមនឹងនេះដែរ បុណន្យរ៉ាម៉ាដននឹងចាប់ផ្តើមពីថ្ងៃទី១២ ខែមេសា។ ក្រុមថៃក៏ប្រឈមនឹងគុណវិបត្តិជាច្រើនដែរ ប្រសិនបើព្រឹត្តិការណ៍ AFF Cup ប្រព្រឹត្តទៅនៅពាក់កណ្តាលខែមេសាឆ្នាំក្រោយ។

យោងតាមកាលវិភាគដែលបានគ្រោងទុក លីគថៃនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី៣ ខែមេសាឆ្នាំ ២០២១ ។

គ្រូបង្គោលថៃ Akino Shinora និងកីឡាករមានពេលប្រហែលមួយសប្តាហ៍ប៉ុណ្ណោះដើម្បីប្រមូលផ្ដុំគ្នាសម្រាប់យុទ្ធនាការ AFF Cup ។ កាលពីថ្ងៃទី៣០ ខែកក្កដា សមាជិកសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍បានឯកភាពលើផែនការរៀបចំព្រឹត្តិការណ៍ AFF Cup ២០២០ នៅឆ្នាំ ២០២១។

ការចាប់ឆ្នោតសម្រាប់វគ្គជម្រុះពូល AFF Cup 2020 គ្រោងធ្វើឡើងនៅប្រទេសថៃនៅពាក់កណ្តាលខែមិថុនា តែពន្យារពេលវិញ។ ដើមឡើយ ការប្រកួតពានរង្វាន់ AFF Cup 2020 គ្រោងធ្វើឡើងចាប់ពីថ្ងៃទី ២៣ ខែវិច្ឆិកាដល់ថ្ងៃទី ៣១ ខែធ្នូ បន្ទាប់ពីការប្រកួតវគ្គជម្រុះ World Cup ២០២២ ជុំទីពីរបញ្ចប់។

កាលឆ្នាំ ២០១៨ ក្រុមវៀតណាមក្រោមការដឹកនាំដោយគ្រូបង្គោល Park Hang-seo បានគ្រងតំណែងជើងឯក៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕