ជឿន ណាចារ ចូលក្រុមធំទ័ព

Sovann Tith
8 មើល
0 នាទីអាន
- Advertisement -


សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទបានបញ្ចូលខ្សែបម្រើ ជឿន ណាចារ និងកីឡាករវ័យក្មេងពីររូបទៀត គឺខ្សែការពារ កែវ ណារ៉ូ និងអ្នកចាំទី ស៊ឹម មេសា ចូលក្រុមធំសម្រាប់ការប្រកួតក្របខណ្ឌកំពូលកម្ពុជា ជុំទីពីរ រដូវកាល២០២០។

ណាចារ ដែលបានហ្វឹកហាត់ថ្នាលទ័ពតាំងពីដើមរដូវកាល២០២០នេះបានចំណាយពេលលេងឲ្យជម្រើសខេត្តកែបក្នុងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត និងបានប្រកួតតទល់ក្រុមដើមរបស់ខ្លួននាពេលថ្មីៗនេះដែរ។

ចំណែក កែវ ណារ៉ូ បានរួមរស់នៅយុវជនក្រុមមានមូលដ្ឋាននៅស្តាតចាស់ច្រើនឆ្នាំ៣ទៅ៤ឆ្នាំមកហើយ ខណៈស៊ឹម មេសា ដែលធ្លាប់ហ្វឹកហាត់នៅថ្នាលព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ព្រមទាំងបានជាប់ U14 ជម្រើសជាតិផងនោះបានទៅហាត់នៅទ័ពនៅចុងជុំទីមួយ រដូវកាល២០២០៕

រូបភាព ៖ Tiffy Army

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕