គ្រូថ្មីទ័ពបង្ហើបរឿងឪពុកធ្លាប់យកស្បែកជើងទាត់បាល់លាក់កាលនៅក្មេង

Sovann Tith
8 មើល
0 នាទីអាន
- Advertisement -

ដោយសារស្រលាញ់ និងចូលចិត្តលេងបាល់ទាត់ខ្លាំងកាលនៅក្មេង លោក ហោ សុខហេង គ្រូបង្គោលថ្មីសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ បង្ហើបថា ធ្លាប់ត្រូវឪពុកយកស្បែកជើងទាត់បាល់ទៅលាក់ ព្រោះមិនចង់ឲ្យលេងភ្លេចរៀនសូត្រ។

គ្រូបង្វឹកមានកំណើតនៅខេត្តកំពតរំឭកបែបនេះ “៖ខ្ញុំចូលហាត់បាល់កាលឆ្នាំ១៩៩៤ ហើយឆ្នាំហ្នុងប្រលងធ្លាក់ឌីប្លូម ឪពុកខឹងក៏យកស្បែកជើងលាក់។ តែចេះព្យាយាមលេងបន្ត និងលួចលេងខ្លះអីខ្លះ។ គាត់អត់ឲ្យលេងទេ។ តែចេះតែព្យាយាមលេងទៅ ហើយដំបូងហាត់ធម្មតាៗ និងហាត់នៅតារាងពញាហុក។ ពេលមួយនោះមានជនជាតិបែលហ្ស៊ីកម្នាក់ឃើញពួកខ្ញុំក្មេងៗលេងបាល់អ៊ីចឹង គាត់ក៏រៀបចំជាក្រុមមួយដើម្បីចូលរួមប្រកួតយុវជនសហព័ន្ធកាលហ្នុង។”

ក្រោយមាតុភូមិនិវត្តន៍របស់បុរសជនជាតិបែលហ្ស៊ីកនោះដែរ ក្រុមក៏ត្រូវបានរំសាយ ហើយលោក ហោ សុខហេង បានចូលរួមលេងជាមួយក្រុមខណ្ឌចំការមន និងទៅហាត់ជាមួយកងយោធពលខេមរភូមិន្ទអំឡុងឆ្នាំ១៩៩៦ ដោយលេងនៅទីនោះ រហូតដល់ឆ្នាំ២០០៦។

នៅឆ្នាំ២០០៧ ពោលក្រោយឈប់លេងបានមួយឆ្នាំគ្រូបង្វឹកទើបបញ្ចប់ការសិក្សា A-License បានវិវឌ្ឍខ្លួនជាគ្រូយុវជននៅក្រុមតំណាងកងទ័ព និងជាគ្រូជំនួយរហូតដល់ទទួលការតែងតាំងជាគ្រូបង្គោលថ្មីជំនួសលោក ទេព ឡុងរចនា នាពេលថ្មីៗនេះ៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕