Skip to content
កាលបរិច្ឆេទប្រកួត AFC Champions League និង AFC Cup ឆ្នាំ២០២១
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

កាលបរិច្ឆេទប្រកួត AFC Champions League និង AFC Cup ឆ្នាំ២០២១

ការប្រកួតបាល់ទាត់ធំបំផុតនៅទ្វីបអាស៊ី AFC Champions League និង AFC Cup ឆ្នាំ២០២១ វគ្គចែកពូល នឹងធ្វើឡើងនៅទឹកដីកណ្ដាល។ ការប្រកួត AFC Champions League នឹងធ្វើឡើងនៅប៉ែកបស្ចឹម និង បូព៌ា ខណៈការប្រកួត AFC Cup នឹងធ្វើឡើងនៅក្នុងភូមិភាគទាំង៥នៅទ្វីបអាស៊ី។

ដោយមានការគាំទ្រពីសមាជិកសហព័ន្ធ និង ក្លិបដែលចូលរួម សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បានសម្រេចថាការប្រកួតវគ្គចែកពូល Champions League តំបន់ភូមិភាគបស្ចឹមនឹងធ្វើឡើងចន្លោះពីថ្ងៃទី១៤ ដល់ ៣០ ខែមេសា ឆ្នាំ២០២១ ខណៈនៅភាគបូព៌ានឹងចាប់ផ្ដើមពីថ្ងៃទី២១ ខែមេសា ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។

សម្រាប់វគ្គ១៦ក្រុមចុងក្រោយ ត្រូវបានកំណត់ធ្វើឡើងនៅថ្ងៃទី១៣ ដល់១៥ ខែកញ្ញា ហើយវគ្គ៨ក្រុមចុងក្រោយ​ នឹងធ្វើឡើងនៅថ្ងៃទី ២៧ ដល់ ២៩ ខែកញ្ញា ឆ្នាំ២០២១។ ការប្រកួតទាំងពីរវគ្គនេះ ធ្វើឡើងតែមួយជើងប៉ុណ្ណោះ។ រីឯវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ត្រូវលេងក្នុងទឹកដី និង ក្រៅទឹកដី នៅថ្ងៃទី១៩-២០ និង ២៦-២៧ ខែតុលា។

សូមបញ្ជាក់ថា ការប្រកួត AFC Champions League ឆ្នាំ២០២១ មានការចូលរួមពី៤០ក្រុមជាលើកដំបូង ដែលការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ធ្វើឡើងពីរជើង នៅថ្ងៃទី២១ និង ២៧ ខែវិច្ឆិកា។

ស្រដៀងគ្នាដែរ ការប្រកួត AFC Cup វគ្គចែកពូលនឹងចាប់ផ្ដើមនៅ ភូមិភាគទក្សិណ ភូមិភាគកណ្ដាល និង ភូមិភាគបូព៌ា នឹងចាប់ផ្ដើមនៅថ្ងៃទី១៤ ខែឧសភា ខណៈការប្រកួតនៅភូមិភាគបស្ចឹម នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែឧសភា ហើយការប្រកួតនៅភូមិភាគអាគ្នេយ៍ នឹងប្រកួតនៅចន្លោះថ្ងៃទី២២ ដល់ ២៨ ខែមិថុនា។

ការប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៖

  • ភូមិភាគបស្ចិម៖
    • ជើងទី១ថ្ងៃទី ១៣-១៤ ខែកញ្ញា
    • ជើងទី២នៅថ្ងៃទី ២៧-២៨ ខែកញ្ញា
  • ភូមិភាគអាគ្នេយ៍៖
    • ប្រកួតតែមួយជើងប៉ុណ្ណោះ នៅថ្ងៃទី១០ និង១១ ខែសីហា

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ៖

  • ភូមិភាគទក្សិណ, កណ្ដាល និង បូព៌ា៖
    • ជើងទី១ នៅថ្ងៃទី១១ ខែសីហា
    • ជើងទី២ នៅថ្ងៃទី២៥ ខែសីហា
  • ភូមិភាគអាគ្នេយ៍៖
    • ប្រកួតតែមួយជើង នៅថ្ងៃទី២៥ ខែសីហា
  • ភូមិភាគបស្ចឹម៖
    • ជើងទី១ នៅថ្ងៃទី២០ ខែតុលា
    • ជើងទី២ នៅថ្ងៃទី០៣ ខែវិច្ឆិកា

ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFC Cup Inter-Zone ប្រកួតពីរជើង ដោយជើងទី១ ធ្វើឡើងនៅថ្ងៃទី១៤-១៥ ខែកញ្ញា រីឯជើងទី២វិញ ធ្វើឡើងនៅថ្ងៃទី ២៨-២៩ ខែកញ្ញា។ នៅវគ្គផ្ដាច់ព្រ័ត្រ Inter-Zone ក៏ធ្វើឡើងពីរជើងផងដែរ ជើងទី១នៅថ្ងៃទី២០ ខែតុលា និងជើងទី២នៅថ្ងៃទី៣ ខែវិច្ឆិកា ហើយការប្រកួតផ្ដាច់ព្រ័ត្រចុងក្រោយនឹងប្រព្រឹត្ដទៅនៅថ្ងៃទី២៦ ខែវិច្ឆិកា