Skip to content
៤ក្រុមដែលវាយបកយកពិន្ទុ​ ពីគូប្រប្រកួតមានគ្រាប់បាល់នាំមុខនៅ PL រដូវកាលនេះ
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

៤ក្រុមដែលវាយបកយកពិន្ទុ​ ពីគូប្រប្រកួតមានគ្រាប់បាល់នាំមុខនៅ PL រដូវកាលនេះ

Manchester United ជាក្រុមមានស្មារតីរឹងមាំ ក្នុងការវាយបកគូប្រកួតដែលមានគ្រាប់បាល់នាំមុខបានល្អបំផុតនៅ Premier League រដូវកាលនេះ។

បច្ចុប្បន្នក្រុមបិសាចក្រហមកំពុងស្ថិតនៅកំពូលតារាងលីគPremier League ដោយជ័យជម្នះរបស់ពួកគេភាគច្រើន បានពីការប្រកួតដែលរបូតគ្រាប់បាល់មុនគូប្រជែង។

ខាងក្រោមនេះ ជាក្រុមទាំង៤នៅ Premier League ដែលទទួលបានពិន្ទុពីការនាំមុខរបស់គូបដិបក្ខ៖

១. Manchester United (២១ពិន្ទុ)

ក្រុមបិសាចក្រហម ចាប់ផ្ដើមរដូវកាលពុំសូវទទួលបានលទ្ធផលល្អនោះទេ ដោយជារឿយៗ ពួកគេតែត្រូវបានគូប្រកួតរកគ្រាប់បាល់នាំមុខ។

ទោះយ៉ាងណាក្ដី នៅក្នុងប្រកួតមួយចំនួនក្នុងចំណោមនោះ ក្រុមរបស់លោក Ole Gunnar Solskjaer បានវាយបកយកឈ្នះវិញ ៧លើក ដែលមានន័យថាពួកគេទទួលបាន២១ពិន្ទុ ក្រោយគូប្រកួតមានគ្រាប់បាល់នាំមុខ។

២. Liverpool(១០ពិន្ទ)

នៅក្នុងការប្រកួតមួយចំនួនធំនៅលីគកំពូលអង់គ្លេស ក្រុមការពារជើងឯក Liverpool តែងផ្ដល់មេរៀនចុកឈាមដល់គូប្រកួត ដែលមានគ្រាប់បាល់នាំមុខ ដោយភាគច្រើន ក្រុមរបស់លោក Jurgen Klopp អាចរកគ្រាប់បាល់តាមស្មើ និង យកឈ្នះ នៅវិនាទីចុងក្រោយនៃការប្រកួត។ នៅរដូវកាល ២០២០-២១ នេះ ក្រុមហង្សក្រហមទទួលបាន១០ពិន្ទុ ពីការប្រកួតដែលពួកគេត្រូវបានគូប្រកួតនាំមុខនៅ Premier League។

៣. Leicester City(៨ពិន្ទុ)

ក្រុមបង្វឹកដោយលោក Brendan Rodgers នៅតែព្យាយាមប្រកួតយ៉ាងស្វិតស្វាញដើម្បីស្វែងរកពិន្ទុពីការប្រកួត ដែលគូប្រជែងមានគ្រាប់បាល់នាំមុខ។ ជាលទ្ធផល Leicester City ទទួលបាន៨ពិន្ទុពីគូបដិបក្ខដែលមានគ្រាប់បាល់នាំមុខពួកគេ ដូច្នេះទើបក្រុមជើងឯកលីគកំពូលអង់គ្លេសរដូវកាល ២០១៥-១៦ ស្ថិតនៅក្នុងការប្រកួតប្រជែងនៅ Top 4។

៤. Chelsea(៧ពិន្ទុ)

ក្រុមតោខៀវដែលទើបបណ្ដេញលោក Frank Lampard ចេញពីតំណែងកាលពីថ្ងៃចន្ទ ស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី៤ ក្នុងចំណោមក្រុមដែលអាចតាមស្មើ ឬទទួលបានជ័យជម្នះពេលគូប្រកួតមានគ្រាប់បាល់នាំមុខ ដោយពួកគេវាយបកយកបាន៧ពិន្ទុនៅ Premier League រដូវកាលនេះ៕