សៀមរាប៖ ខណៈដែលក្រុមរបស់ខ្លួនទើបតែឈ្នះពាន់ថ្មីៗក្នុងការប្រកួតសប្បរសធ៌មនៅខេត្តសៀមរាបមុនការបើករដូវកាលថ្មីមកដល់ លោក Colum Curtis បាននិយាយថា យើងនៅមានបញ្ហា fitness ខ្លះៗ កីឡាករមួយចំនួនរបួស កីឡាករខ្លះទើបជាពីរបួស។ ខ្ញុំសង្ឃឹមថានៅពេលគ្រប់គ្នាជុំជើងគ្នាវិញ យើងនឹងរៀបចំបានល្អ។
បាទប្រាកដណាស់ ខ្ញុំសប្បាយចិត្តចំពោះជ័យជម្នះ ចំពោះរបៀបដែលក្រុមខ្ញុំបានលេង។ អង្គរថាយហ្គឺរ បានរៀបចំផែនការលេងបានល្អ ដោយការពារណែន និងរង់ចាំឱកាសវាយបក។ ដូច្នេះអំឡុងពេលសម្រាកវគ្គទី១ ខ្ញុំបានកែសម្រួលតាក់តិចខ្លះហើយក្នុងវគ្គទី២ យើងចេញបាល់ពីក្រោមមកមានប្រសិទ្ធភាពជាងមុននិងធ្វើបានប្រសើរនៅក្នុងតំបន់ប្រយុទ្ធ។ ការរក្សាទីមិនរបូតគ្រាប់បាល់ក៏ជារឿងរីករាយមួយដែរ ខណៈរដូវកាលមុនយើងពុំសូវធ្វើបាន។ សរុបទៅ ខ្ញុំសប្បាយចិត្តចំពោះប្រកួតនេះ កីឡាកររបស់យើងប្រឹងប្រែងបានល្អ។ មកទល់ពេលនេះ យើងនៅមានបញ្ហា fitness ខ្លះៗ កីឡាករមួយចំនួនរបួស កីឡាករខ្លះទើបជាពីរបួស។ សង្ឃឹមថានៅពេលគ្រប់គ្នាជុំជើងគ្នាវិញ យើងនឹងរៀបចំបានល្អ។ ខ្ញុំសូមអរគុណជាខ្លាំងចំពោះអ្នកគាំទ្រដែលតែងតែគាំទ្រពួកយើង ដោយអ្នកខ្លះខំស្កាត់មកតាំងពីភ្នំពេញនិងខ្លះទៀតនៅខេត្តសៀមរាបមកគាំទ្រយើងផ្ទាល់នៅកីឡដ្ឋាន។
ក្រុមវិសាខាធ្វើបានយ៉ាងល្អក្នុងការប្រកួតពាន់សប្បុរសធ៌មនៅខេត្តសៀមរាបដែលរបូតគ្រាប់បាល់តែមួយគ្រាប់ប៉ុន្នោះ ហើយបានក្លាយជាម្ចាស់ពានមួយនេះមុនបើករដូវកាលលីកកំពូលកម្ពុជា ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះវិសាខាបាននាំយកកីឡាករបទេសថ្មីមកចូលរួមក្នុងក្លិប ជាពិសេសនោះកីឡាករខ្មែរកូនកាត់បារាំង ប៊ិន ចន្ធាធារី ជាចំណូលថ្មីហើយកាន់តួននាទីជាប្រធានក្រុម៕