លោក Low នឹង​ចុះចេញ​ពី​តំណែង​គ្រូ​បង្គោល​អាល្លឺម៉ង់​ក្រោយ Euro 2020

Monghak Yong
23 មើល
0 នាទីអាន
SEVILLE, SPAIN - NOVEMBER 16: Joachim Low, manager of Germany looks on during a Germany training session ahead of the UEFA Nations League match against Spain at Estadio de La Cartuja on November 16, 2020 in Seville, Spain. (Photo by Fran Santiago/Getty Images)
- Advertisement -

តំណែងជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ដែលលោក Joachim Low បាននិងកំពុងកាន់កាប់រយៈពេល១៥ឆ្នាំមកនេះ នឹងត្រូវ​បញ្ចប់​នៅ​ក្រោយ​ព្រឹត្តិការណ៍ Euro 2020 ដែល​ត្រូវ​បាន​លើក​ពេល​មក​ធ្វើ​​ក្នុង​ខែ​មិថុនា​ឆ្នាំ​២០២១​។

សហព័ន្ធ​កីឡា​បាល់ទាត់​អាល្លឺម៉ង់ បាន​ប្រកាស​ព័ត៌មាន​លើ​វិបសាយ​របស់​ខ្លួន​ថា លោក Low នឹង​ចុះចេញ​ពីតំណែង​បន្ទាប់​ពី​​​ប្រកួត​ប្រជែង​ក្នុង​ពាន Euro រដូវ​ក្ដៅនេះ​រួច​រាល់​។

សហព័ន្ធ​ បន្ថែម​ថា លោក Low ជា​អ្នក​ស្នើ​សុំ​បញ្ចប់​កិច្ចសន្យា​​ដែល​ដើម​ឡើយ​ត្រូវ​មាន​សុពលភាព​ដល់​ព្រឹត្តិការណ៍ FIFA World Cup 2022 ឯណោះ​។ អង្គភាព​គ្រប់គ្រង​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ ហៅ​កាត់ DFB និយាយ​ថា​ពួក​គេ​បាន​យល់​ព្រម​តាម​សំណើ​របស់​លោក Low។

សូម​ជម្រាប​ថា លោក Low ជនជាតិ​អាល្លឺម៉ង់​ សព្វ​ថ្ងៃ​មាន​វ័យ​៦១​ឆ្នាំ បាន​​កាន់​តួនាទីជា​គ្រូ​បង្គោល​អាល្លឺម៉ង់​​បន្ត​ពី​លោក Jurgen Klinsmann តាំង​ពី​ក្រោយ​ព្រឹត្តិការណ៍ FIFA World Cup 2006 ក្រោយ​ធ្វើ​ជា​គ្រូ​ជំនួយ​ក្នុង​ក្រុម​នេះ​២​ឆ្នាំ​​។ ក្នុង​រយៈ​ពេល​ដឹកនាំ​​អាល្លឺម៉ង់​១ទសវត្សរ៍​កន្លះ​​មក​នេះ លោក Low ​បាន​ឈ្នះ​ពាន FIFA World Cup 2014, FIFA Confederations Cup 2017 និង​រង​ជើងឯក Euro 2008 ព្រម​ទាំង​​បាន​លេខ​៣​ World Cup 2010 ផង​ដែរ​៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕