CAF លុបចោលព្រឹត្តិការណ៍ជើងឯក U17 ទ្វីបអាហ្វ្រិក២០២១

Monghak Yong
11 មើល
0 នាទីអាន
- Advertisement -

សល់​តែ​៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ព្រឹត្តិការណ៍​ប្រកួត​ប្រជែង​ជើងឯក​យុវជន​​ទ្វីប​អាហ្វ្រិក​អាយុ​ក្រោម​១៧​ឆ្នាំ U17 Africa Cup of Nations ​ត្រូវ​​ធ្វើ​ក្នុង​ប្រទេស​ម៉ារ៉ុក ប៉ុន្តែ​​ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាហ្វ្រិក CAF ​សម្រេច​ចិត្ត​លុប​ចោល​​។

ការ​សម្រេច​ចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​​គណៈកម្មាធិការ​នៃ​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាហ្វ្រិក​កាល​ពី​ថ្ងៃ​ចន្ទ​។

ការ​សម្រេច​ចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ការ​លំបាក​របស់​ក្រុម​ជម្រើស​ជាតិ​មួយ​ចំនួន រួម​ទាំង​ម្ចាស់​ផ្ទះ​ផង​ដែរ​។ បន្ថែម​ពី​លើ​នេះ ក៏​គួប​ផ្សំ​នឹង​ការ​លុប​ចោល​​ព្រឹត្តិការណ៍ U17 World Cup ​របស់ FIFA ផង​។

ដោយឡែក ពាន U20 ទ្វីប​អាហ្វ្រិក​ទើប​លេង​ចប់​ថ្ងៃ​សៅរ៍​មុន ដោយ​ហ្គាណា​ជា​ជើងឯក​៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕