ភ្នំពេញ៖ ដើម្បីលើកស្ទួយវិស័យកីឡាប្រជាពលរដ្ឋជាជនជាតិដើមភាគតិចចារ៉ាយដែលរស់នៅក្នុងខេត្តរតនគីរី ស្រុកអូយ៉ាដាវ ឃុំប៉ាតេ បានរៀបចំកម្មវិធីប្រកួតពាន់រង្វាន់បាល់ទាត់នារីជនជាតិដើមភាគតិចចារ៉ាយដែលមាន៦ក្រុមចូលរួមប្រកួតកាលពីពេលថ្មីៗនេះ។ សម្រាប់ក្រុមទាំងប្រាំមួយដែលចូលរួមនេះរួមមាន
១ យុវនារីឃុំ ប៉ាតេ
២ យុវនារីឃុំ សោមធំ
៣ យុវនារីឃុំ យ៉ាទុង
៤ យុវនារីឃុំ បរខាំ
៥ យុវនារីឃុំ លំជ័រ
៦ យុវនារីឃុំ ប៉ក់ញ៉ៃ។
លោក រម៉ាម ថែស ជាអ្នករៀបចំការប្រកួតនឹងជាប្រធានគ្រប់គ្រងកីឡាឃុំបាត់តេបានប្រាប់តាមសាអេឡិចត្រណិចថា៖
ក្រុមដែលជ័យជំនេះក្នុងការប្រកួតដណ្ដើមពាន់រង្វាន់មួយរួមមាន៖
១ យុវនារីឃុំប៉ាតេលេខ១
ពានមួយថវិកា15មុឺនរៀលបាល់ទាត់មួយ
២ យុវនារីឃុំសោមធំលេខ2
ថវិការ 10មុឺនរៀលបាល់ទាត់មួយ
៣ យុវនារីឃុំយ៉ាទុងលេខ3
ថវិកា5មុឺនរៀលបាល់ទាត់មួយ
៤ យុវនារីឃុំបរខាំលេខ4
បាល់ទាត់មួយគ្រាប់៕