លន បញ្ញា ចុកក្អួតដាក់សេរ៉ូម ខណៈគ្រោងប៉ះសងសឹក ឡៅ ចិត្រា នៅចុងសប្ដាហ៍នេះ

Sophana Pen
26 មើល
0 នាទីអាន
{"source_sid":"ED4A2B94-37CA-4361-A4C0-BE5A370484BB_1600752437277","subsource":"done_button","uid":"ED4A2B94-37CA-4361-A4C0-BE5A370484BB_1600752437269","source":"other","origin":"gallery"}
- Advertisement -

គម្រោងប៉ះគ្នាជាថ្មីរវាង លន បញ្ញា និងជើងខ្លាំង ឡៅ ចិត្រា នៅចុងសប្ដាហ៍នេះ អាចនឹងស្រពិចស្រពិល ដោយសារ លន បញ្ញា នៅថ្ងៃនេះជួបអាការៈ ចុក ក្អួត រហូតដល់សម្រាកដាក់សេរ៉ូម នៅមន្ទីរពេទ្យ។

លន បញ្ញា ដែលកំពុងត្រៀមខ្លួនសម្រាប់ឱកាសសងសឹកមួយនេះ បានទៅរកការព្យាបាលភ្លាមៗ ដោយសារជួបអាការៈ ចុកពោះ ខ្សោយកម្លាំង និងក្អួតចង្អោរ។ យ៉ាងណាក្ដី វេជ្ជបណ្ឌិត បានឲ្យ AMS Sports ដឹងថា លន បញ្ញា មិនមានបញ្ហា ធ្ងន់ធ្ងរនោះទេ និងទទួលបានថ្នាំព្យាបាលរួចហើយ ហើយលោកថាជា អាការៈស្រាលប៉ុណ្ណោះ។

«គាត់គ្រាន់តែ ក្អួត អស់កម្លាំង ខ្វះជាតិទឹក។ គឺមកពីមេរោគបាក់តេរី ដែលខ្មែរយើងចូលចិត្តហៅថាពុលចំណី។ យើងបានឲ្យថ្នាំ និងដាក់សេរ៉ូមឲ្យគាត់រួចរាល់ហើយ»។ នេះជាការបញ្ជាក់ពីស្ថានភាព លន បញ្ញា ពីលោកវេជ្ជបណ្ឌិត ម៉ុត ណូវ៉ែល។

លន បញ្ញា ធ្លាប់រងភាពជូចត់ ដ៏អាម៉ាស់ដោយសន្លប់ក្នុងទឹកទី២ ក្រោមថ្វីដៃ ឡៅ ចិត្រា កាលឆ្នាំមុន ក្នុងការប្រជែងខ្សែក្រវាត់មាសរដូវកាលដំបូង មុនប៉ះគ្នាជាថ្មី ក្នុងជំនួបដែលគ្រោងធ្វើឡើងនៅចុងសប្ដាហ៍នេះ៕

លោក ប៉ែន សុផាន់ណា ជាអ្នកផលិត និង យកព័ត៌មានកីឡា ដែលបានឆ្លងកាត់បទពិសោធខ្ពស់ ពីប្រព័ន្ធផ្សព្វផ្សាយដ៏លេចធ្លោមួយចំនួន ទាំងទូរទស្សន៍ និង អនឡាញ។ លោក សុផាន់ណា កំពុងបម្រើការងារជា អ្នកផលិត ព័ត៌មានកីឡា ប្រកបដោយការទទួលស្គាល់ ក្នុងវិស័យព័ត៌មានកីឡានៅ កម្ពុជា រយៈពេលជាង១០ឆ្នាំមកហើយ។ លោក ជាអ្នកផលិត ព័ត៌មានកីឡា និង បទយកការណ៍ អំពីជិវិតកីឡាករ ដ៏មានវិជ្ជាជីវៈ។