ព័ត៌មាន កីឡាជាតិ ចុងក្រោយ

ម្ចាស់មេដាយមាសស៊ីហ្គេម ២០២៣ ឈុន ប៊ុនថន ឆ្លៀតយកចាប៉ីខ្មែរទៅផ្សព្វផ្សាយអំឡុងការហាត់៣ខែនៅចិន

ម្ចាស់មេដាយមាសអត្តពលកម្មស៊ីហ្គេម ២០២៣ ឈុន ប៊ុនថន បាននាំយកចាប៉ីខ្មែរទៅប្រទេសចិន អំឡុងការចេញទៅហ្វឹកហាត់នៅទីនោះរយៈពេល៣ខែ។ កីឡាកររត់ប្រណាំងឆ្នើមកម្ពុជារូបនេះសង្កត់ធ្ងន់ថា ការយកចាប៉ីទៅជាមួយដើម្បីទុកលេងកម្សាន្ដពេលសម្រាកពីការហ្វឹកហាត់ផង និងចង់ផ្សព្វផ្សាយឧបករណ៍តន្ត្រីខ្មែរផង៕

Sovann Tith

ប្រធានក្លិបអាយអេសអាយ៖ យើងបង្ហាញចក្ខុវិស័យយូរអង្វែងរបស់ក្លិបដើម្បីទាក់ទាញអ្នកឧបត្ថម្ភ

នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ក្លិបបាល់ទាត់ អាយអេសអាយដង្កោសែនជ័យ បានធ្វើពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាជាមួយ Panasonic លើគម្រោងជួយអភិវឌ្ឍក្លិបបន្ថែមទៀត។ លោក កាំង សេន ប្រធានក្លិបបាល់ទាត់អាយអេសអាយដង្កោសែនជ័យ…

narongrewooded

Dwight Yorke ទទូចឱ្យ Man Utd នាំយក Lukaku ត្រលប់មកវិញ

Romelu Lukaku បានប្រឈមនឹងភាពចម្រូងចម្រាស់ជាច្រើនក្នុងអាជីពបាល់ទាត់របស់ខ្លួនក្នុងប៉ុន្មានរដូវកាលចុងក្រោយ ហើយគេទំនងជាត្រូវចាកចេញពីទឹកដី Stamford Bridge នារដូវក្ដៅនេះ។

Narong

Endo៖ “កាលពីដើមសប្ដាហ៍ខ្ញុំត្រៀមខ្លួនលេងនៅ Bundesliga​ តែចុងសប្ដាហ៍ខ្ញុំលេងមុខអ្នកគាំទ្រនៅ Anfield”

កីឡាករចំណូលថ្មីរបស់ Liverpool, Wataru Endo បាននិយាយអំពីការបង្ហាញខ្លួនលើកដំបូងរបស់គេសម្រាប់ក្លិប ក្នុងជំនួបប្រកួតទល់ Bournemouth កាលពីថ្ងៃសៅរ៍។

Narong

កម្ពុជាដណ្ដើមបានមេដាយ៦គ្រឿងពីព្រឹត្តិការណ៍ប៉េតង់ជើងឯកអាស៊ី ឆ្នាំ២០២៣

ក្រុមជម្រើសជាតិប៉េតង់កម្ពុជាដណ្ដើមបានមេដាយ៦គ្រឿងពីព្រឹត្តិការណ៍កីឡាប៉េតង់ជើងឯកអាស៊ី ឆ្នាំ២០២៣ នៅប្រទេសម៉ាឡេស៊ីដែលប្រព្រឹត្តទៅពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣។ មេដាយមាសបានលើវិញ្ញាសាវាយយកពិន្ទុនារី (កីឡាការិនី អ៊ុន ស្រីយ៉ា) , មេដាយប្រាក់បានលើវិញ្ញាសាបុរស៣ទល់៣…

Sovann Tith

Messi បំបែកកំណត់ត្រាប្រវត្តិសាស្ដ្រមួយ ក្នុងបាល់ទាត់ក្រោយជួយ Inter Miami ឈ្នះ Leagues Cup

Lionel Messi ជាកីឡាករដែលឈ្នះជើងឯកច្រើនបំផុតនៅក្នុងប្រវត្តិសាស្ដ្របាល់ទាត់ ជាមួយក្លិប និងក្រុមបាល់ទាត់ជម្រើសជាតិ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ ជួយ Inter Miami ក្លាយជាម្ចាស់ពាន Leagues Cup។

Narong

ដោយមានគោលដៅនិងចក្ខុវិស័យល្អៗទាំងនេះ លោក ពាក់មី បោះទុនធំវិនិយោគក្នុងវិស័យកីឡា

គំនិតអ្នកកីឡា៖ ដោយមានគោលដៅនិងចក្ខុវិស័យល្អៗទាំងនេះ លោក ពាក់មី បោះទុនធំវិនិយោគក្នុងវិស័យកីឡា

Neak Tola

អតីតកីឡាករជម្រើសជាតិយុវជន U16 ខេង សុបញ្ញា ៖ បានរួមក្រុមការងារលោក Felix ជាការបោះជំហានថ្មីទៀតសម្រាប់ខ្ញុំ

អតីតកីឡាករជម្រើសជាតិយុវជន U16 កម្ពុជា ខេង សុបញ្ញា និយាយថា បានរួមក្រុមការងារលោក Felix ជាការបោះជំហានថ្មីទៀតសម្រាប់គេក្នុងនាមជាគ្រូជំនួយយុវជនជម្រើសជាតិកម្ពុជា អាយុក្រោម២៣៕

Sovann Tith

មិនសូវមានដុងខាងបាល់ទាត់ ទេព ឆរ៉ាត់ ប្ដូរទៅលេងបាល់បោះ រហូតមានឱកាសជាប់ជម្រើសជាតិ

ដោយគិតថា មិនសូវមានទេពកោសល្យក្នុងបាល់ទាត់ ទេព ឆរ៉ាត់ បានប្ដូរទៅលេងកីឡាបាល់បោះវិញ ហើយក៏បានជាប់ជម្រើសខេត្តសៀមរាប និងឈានទៅពាក់អាវជម្រើសជាតិតាំងពីអាយុ១៥ឆ្នាំ កាលឆ្នាំ២០១៥។ គេជាសមាជិកឈ្នះមេដាយមាសស៊ីហ្គេម២០២៣លើវិញ្ញាសា៣ទល់៣។

Neak Tola

ដៃគូចាស់មួយចំនួនលេងលែងបាន តែខ្សែប្រយុទ្ធវិទ្យាល័យព្រះសុីសុវត្ថិ ប៉ៃ ចំរើន ថា សមាជិកថ្មីអាចជំនួសបាន

ខ្សែប្រយុទ្ធវិទ្យាល័យព្រះស៊ីសុវត្ថិ ប៉ៃ ចំរើន ឱ្យដឹងថា ទោះបីដៃគូយល់ចិត្តមួយចំនួនក្នុងពានរង្វាន់ជើងឯកវិទ្យាល័យរដូវកាលមុនបានចប់ថ្នាក់ទី១២អស់ ក៏មិនបង្កឧបសគ្គដល់ក្រុមក្នុងការប្រកួតរដូវកាលនេះទេ។ មិនបង្កឧបសគ្គដោយសារតែសមាជិកថ្មីៗក៏មានសមត្ថភាពល្អមិនក្រោមអ្នកចាស់ប៉ុន្មានដែរ៕

narongrewooded