ចំណុចពិសេស ឃាន់ សុបិន ជាហេតុនាំឱ្យជាប់ជម្រើស១១នាក់ទាំងក្លឹប ទាំងជម្រើសជាតិ
អតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជាលោក ឃួន ឡាបូរ៉ាវី មើលឃើញថា ខ្សែប្រយុទ្ធវ័យក្មេង ឃាន់ សុបិន មានឱកាសលេងក្នុងជម្រើសដំបូងទាំងក្លឹប និងក្រុមជម្រើសជាតិដោយសារតែភាពប្លែកខុសពីកីឡាករប្រយុទ្ធដទៃត្រង់ថាគេជាប្រភេទកីឡាករដែលចូលចិត្តធ្វើការលើទីលានច្រើន ជាហេតុដែលទាក់ចិត្តគ្រូបង្វឹកឱ្យដាក់គេលេងញឹកជាងអ្នកផ្សេងៗ។ យើងកម្រឃើញណាស់កីឡាករប្រយុទ្ធធ្វើការងារខ្លាំង ប៉ុន្តែ…
កត្តាគន្លឹះមួយដែលរុញឱ្យ ម៉ាត់ នូរុណ លេចធ្លោនៅបឹងកេតប៉ុន្មានប្រកួតចុងក្រោយនេះ
កីឡាករ ម៉ាត់ នូរុណ កំពុងបង្ហាញគុណផលយ៉ាងល្អក្នុងប៉ុន្មានប្រកួតចុងក្រោយនេះសម្រាប់បឹងកេតក្នុងក្របខ័ណ្ឌខេមបូឌានព្រីមៀរលីគ ការបង្ហាញយ៉ាងល្អរបស់ នូរុណ ដូចជាការស្វែងរកគ្រាប់បាល់ ការបង្កើតឱកាសឱ្យមិត្តរួមក្រុម បានរួមចំណែកយ៉ាងសំខាន់ដល់ការទទួលបានលទ្ធផលល្អរបស់បឹងកេតមួយរយៈពេលនេះ ហើយខ្សែប្រយុទ្ធមាឌល្អិតរូបនេះក៏ទទួលបានសរសើរ និងទាក់ទាញការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកតាមដានបាល់ទាត់កម្ពុជា ក្នុងចំណោមនោះអតីតខ្សែប្រយុទ្ធឆ្នើមរបស់ជម្រើសជាតិកម្ពុជា…
លោក ឃួន ឡាបូរ៉ាវី ចាត់ទុកការបន្លំអាយុជាជំងឺដែលរាំងស្ទះដល់ការអភិវឌ្ឍថ្នាលបាល់ទាត់នៅកម្ពុជា
លោក ឃួន ឡាបូរ៉ាវី ថ្លែងអំឡុងពេលប្រកួតពានរង្វាន់បាល់ទាត់កុមារ ៧មករា រដូវកាលទី៤ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤កន្លងទៅ, អតីតម្ចាស់អាវលេខ៩ ក្រុមជម្រើសជាតិកម្ពុជា និងក្លឹបបឹងកេត…