ក្រៅពីថ្នាលជម្រើសជាតិកីឡាវាយកូនឃ្លីលើតុ កេង កិត្តិគុណ ក៏ជាអ្នកនិយមកីឡាប្រណាំងម៉ូតូស្ព័រមួយរូបដែរ
យុវជន កេង កិត្តិគុណ ជាកីឡាករថ្នាលជម្រើសជាតិកីឡាវាយកូនឃ្លីលើតុកម្ពុជាលើសពីនេះរូបគេក៏ជាអ្នកស្នេហាវិស័យប្រណាំងយាន្តយន្តមួយរូបផងដែរ។ ដោយសារតែចិត្តស្រឡាញ់តាំងពីតូចខ្លះផងយុវជនវ័យ១៧ លើកឡើងថាគេសម្រេចចិត្តចូលជិះម៉ូតូបែបប្រណាំងនេះក្នុងចុងឆ្នាំ២០២៣។ ក្រុមគ្រួសាររបស់សិស្សសាលាអន្តរជាតិផារ៉ាហ្គនដដែលមិនជាសាទរប៉ុន្មាន តែគេនៅតែបន្តទៅហ្វឹកហាត់ ឬហៅថា Track’s Day ជាប្រចាំ។…
ផ្តើមពីអ្នកទស្សនា កង សុខាភិរម្យ ស្វះស្វែងគ្រប់បែបយ៉ាងរហូតមានឱកាសបានប្រឡូកក្នុងកីឡាម៉ូតូស្ព័រ
លោក កង សុខាភិរម្យ ជាបុគ្គលិកបម្រើការក្រុមហ៊ុនមួយកន្លែងបានថាការចូលប្រឡូកកីឡាម៉ូតូធំដូចសព្វថ្ងៃនេះគឺផ្តើមចេញពីការស្រឡាញ់តាំងតែពីក្មេងៗមកម្ល៉េះ។ បុរសវ័យ២៩ឆ្នាំបន្តថាដំបូងឡើយត្រឹមជាអ្នកមកមើលគេប្រណាំង លុះបានមើលផ្ទាល់ម្តងនោះ ជំរុញឱ្យគាត់ពុះពារគ្រប់បែបយ៉ាងធ្វើមិចឱ្យបានចូលប្រណាំងដូចគេ។ ដោយសារតែចិត្តចង់ខ្លាំងនៅចុងឆ្នាំ២០២៣ ម្ចាស់ម៉ូតូR1 ដដែលបន្ថែមថាបានចូលប្រណាំងម៉ូតូលើកដំបូងរបស់ខ្លួន ដែលលោកថាជាក្តីស្រមៃមួយសឹងតែមិននឹកស្មានដល់។ បន្ថែមពីនេះកីឡាករមានឈ្មោះហៅក្រៅ…
អ្នកស្នេហាម៉ូតូធំម្នាក់ ប្រាប់គន្លឹះសំខាន់បំផុតមួយសម្រាប់អ្នកចង់ចាប់ផ្តើមជិះម៉ូតូស្ព័រ
យុវជន ហឿង ភារម្យ ដែលជាអ្នកស្រឡាញ់ប្រភេទម៉ូតូធំ និងបានធ្លាប់ប្រលូកក្នុងការប្រណាំងម៉ូតូស្ព័រ បានចែករំលែកពីបទពិសោធមួយចំនួន ចំពោះអ្នកចូលចិត្តម៉ូតូធំថ្មីថ្មោងដែលមានបំណងចង់ប្រើប្រាស់ប្រភេទម៉ូតូស្ព័រ គប្បីផ្តើមឡើងជាមួយប្រភេទម៉ូតូធំកម្លាំងទាបៗជាមុនសិន ល្អជៀសជាងភ្លាមឡើងឈោងទៅចាប់កម្លាំងខ្លាំងៗតែម្តង។ ខ្ញុំចង់ប្រាប់ថាយើងត្រូវចាប់ផ្តើមអ្វីដែលតូចទៅ ដែលខ្ញុំឃើញប្អូនៗមួយចំនួនចាប់ផ្តើមម៉ូតូទីមួយរបស់គាត់ផ្តើមពី…
បុគ្គលិកទីផ្សារម្នាក់បំពេញក្តីស្រមៃខ្លួនចូលប្រណាំងម៉ូតូស្ព័រលើកដំបូង
យុវជន ហឿង ភារម្យ បុគ្គលិកផ្នែកទីផ្សារក្នុងក្រុមហ៊ុនមួយបានថាខ្លួនតែងតែមានក្តីប្រាថ្នាចង់ចូលរួមប្រណាំងម៉ូតូធំប្រភេទស្ព័រនេះតាំងពីតូចមកម៉្លេះ។ យុវជនវ័យ២២ឆ្នាំដដែលក៏បានរៀបរាប់បន្តថាខ្លួនបានស្គាល់ ក៏ដូចជាទទួលឥទ្ធិពលនៃការប្រណាំងម៉ូតូនេះតាមរយៈការមើលខ្សែភាពយន្តនានាតាំងពីក្មេង ដែលជាហេតុធ្វើឱ្យគេព្យាយាមគ្រប់បែបយ៉ាងរហូតឈានដល់មានឱកាសចូលប្រណាំងក្នុងកម្មវិធី Mekong Championship ដែលរៀបចំនៅទឹកដីខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១០ ខែធ្នូ…