Tag: វាយកូនឃ្លីលើតុ

ក្រៅពីថ្នាលជម្រើសជាតិកីឡាវាយកូនឃ្លីលើតុ កេង កិត្តិគុណ ក៏ជាអ្នកនិយមកីឡាប្រណាំងម៉ូតូស្ព័រមួយរូបដែរ

យុវជន កេង កិត្តិគុណ ជាកីឡាករថ្នាលជម្រើសជាតិកីឡាវាយកូនឃ្លីលើតុកម្ពុជាលើសពីនេះរូបគេក៏ជាអ្នកស្នេហាវិស័យប្រណាំងយាន្តយន្តមួយរូបផងដែរ។ ដោយសារតែចិត្តស្រឡាញ់តាំងពីតូចខ្លះផងយុវជនវ័យ១៧ លើកឡើងថាគេសម្រេចចិត្តចូលជិះម៉ូតូបែបប្រណាំងនេះក្នុងចុងឆ្នាំ២០២៣។ ក្រុមគ្រួសាររបស់សិស្សសាលាអន្តរជាតិផារ៉ាហ្គនដដែលមិនជាសាទរប៉ុន្មាន តែគេនៅតែបន្តទៅហ្វឹកហាត់ ឬហៅថា Track’s Day ជាប្រចាំ។…

sok sovanpanha

ហួន ពុធប្ញទ្ធីសក្តិ ចង់ឱ្យបរទេសភ្លឺភ្នែកពីសមត្ថភាពកីឡាវាយកូនឃ្លីលើតុ កម្ពុជាពេលធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ២០២៩

ក្នុងនាមជាថ្នាលយុវជនជម្រើសជាតិកីឡាវាយកូនឃ្លីលើតុ និងក៏ធ្លាប់បានចេញទៅប្រកួតនៅឆាកអន្តរជាតិផងនោះ។ យុវជន ហួន ពុធប្ញទ្ធីសក្តិ បានបង្ហាញការតូចចិត្តខ្លះៗគ្រាចេញទៅប្រកួតតំណាងឱ្យប្រទេសជាតិហើយមិនទទួលបានអ្វីជាដុំកំភួនត្រឡប់មកជូនជាតិមាតុភូមិវិញ។ យុវជនរៀនថ្នាក់ទី១០និយាយបែបនេះក៏ព្រោះតែគេមានមហិច្ឆតាចង់បង្ហាញភាពខ្លាំងរបស់វិស័យកីឡាកម្ពុជាឱ្យពិភពលោកទទួលស្គាល់ ពិសេសលើប្រភេទកីឡាវាយកូនឃ្លីផ្ទាល់តែម្តង។ កូនអ្នកខណ្ឌពោធិ៍សែនជ័យដដែលបន្តថាផ្នត់គំនិតនេះកើតមានឡើង ក្រោយត្រឡប់ពីការប្រកួតវាយកូនឃ្លីលើតុនៅប្រទេសប្រ៊ុយណេកាលពីឆ្នាំទៅ។ ហើយសិស្សវិទ្យាល័យ ហ៊ុនសែន…

sok sovanpanha

ដំបូងមិនចាប់អារម្មណ៍ តែបានឪពុកជំរុញចិត្ត យុវជន កេង កិត្តិគុណ វិវឌ្ឍខ្លួនដជាប់ជម្រើសជាតិវាយកូនឃ្លីលើតុ

មិនខុសពីក្មេងៗខ្មែរដទៃកាលពីតូចយុវជន កេង កិត្តិគុណ ដែលជាកីឡាករជម្រើសជាតិវាយកូនឃ្លីលើតុបានសារភាពថាពីតូចគេចូលចិត្តលេងបាល់ទាត់ជាងវាយប៉េងប៉ុងនេះ។ តែដោយសារមានការជំរុញខ្លាំងពីលោកឪពុកដែលជាអ្នកចូលចិត្តលេងវាយកូនឃ្លីលើតុយុវជនវ័យ ១៧ឆ្នាំ ថាគេចាប់ផ្តើមលេងតាមការណែនាំមករហូតជាប់ចិត្តលើកីឡានេះបន្តិចម្តងៗ។ កូនអ្នកទីក្រុងភ្នំពេញកត់សម្គាល់ក្រោយពីជាប់ចិត្ត និងធ្លាប់ទទួលបានសមិទ្ធផលពីកីឡាវាយកូនឃ្លីនេះផ្សេងៗ កិត្តិគុណ ថាការលេងកីឡាវាយកូនឃ្លីលើតុនេះហាក់ទទួលបានផលលឿនជាងកីឡាផ្សេងៗដែលគេធ្លាប់បានលេងកន្លងមក។ សិស្សសាលាអន្តរជាតិផារ៉ាហ្គនខាងលើបន្តថាថ្វីបើធ្លាប់ទទួលបានមេដាយផ្សេងៗនៅក្នុងស្រុកជាច្រើន…

sok sovanpanha