Skip to content
    ទំព័រដើម  »  កីឡាជាតិ

ហួន ពុធប្ញទ្ធីសក្តិ ចង់ឱ្យបរទេសភ្លឺភ្នែកពីសមត្ថភាពកីឡាវាយកូនឃ្លីលើតុ កម្ពុជាពេលធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ២០២៩

ក្នុងនាមជាថ្នាលយុវជនជម្រើសជាតិកីឡាវាយកូនឃ្លីលើតុ និងក៏ធ្លាប់បានចេញទៅប្រកួតនៅឆាកអន្តរជាតិផងនោះ។ យុវជន ហួន ពុធប្ញទ្ធីសក្តិ បានបង្ហាញការតូចចិត្តខ្លះៗគ្រាចេញទៅប្រកួតតំណាងឱ្យប្រទេសជាតិហើយមិនទទួលបានអ្វីជាដុំកំភួនត្រឡប់មកជូនជាតិមាតុភូមិវិញ។ យុវជនរៀនថ្នាក់ទី១០និយាយបែបនេះក៏ព្រោះតែគេមានមហិច្ឆតាចង់បង្ហាញភាពខ្លាំងរបស់វិស័យកីឡាកម្ពុជាឱ្យពិភពលោកទទួលស្គាល់ ពិសេសលើប្រភេទកីឡាវាយកូនឃ្លីផ្ទាល់តែម្តង។

កូនអ្នកខណ្ឌពោធិ៍សែនជ័យដដែលបន្តថាផ្នត់គំនិតនេះកើតមានឡើង ក្រោយត្រឡប់ពីការប្រកួតវាយកូនឃ្លីលើតុនៅប្រទេសប្រ៊ុយណេកាលពីឆ្នាំទៅ។ ហើយសិស្សវិទ្យាល័យ ហ៊ុនសែន បូរី១០០ខ្នង ក៏បានចាប់ផ្តើមរៀបចំផែនការដុសខាត់សមត្ថភាពរបស់ខ្លួនឱ្យកាន់តែរីកចម្រើនជាងនេះទៀត។ លើសពីនេះ ប្ញទ្ធីសក្តិ ថាបើមានឱកាសរូបគេចង់ចេញទៅប្រកួត ឬហ្វឹកហាត់នៅក្រៅប្រទេសបន្ថែម ដើម្បីប្រមែប្រមូលបទពិសោធពង្រឹងខ្លួនត្រៀមព្រឹត្តិការណ៍យុវជនអាស៊ី ២០២៩នោះតែម្តង។

ហួន ពុធប្ញទ្ធីសក្តិ កាលព្រឹត្តិការណ៍ការប្រកួត វាយកូនឃ្លីលើតុ ជើងឯកពានរង្វាន់ សហភាពសហព័ន្ធយុវជនកម្ពុជា លើកទី១ ឆ្នាំ២០២៤។​ ​​​​​រូបគេទទួលបានមេដាយប្រាក់ ២គ្រឿងពីវិញ្ញាសារឯកត្តជន និងវាយគូ ក្នុងកម្រិតអាយុក្រោម១៨ឆ្នាំ៕