Tag: វិទ្យាល័យជ័យវរ្ម័នទី៧

អតីតអ្នកចាំទីវិ. ជ័យវរ្ម័នទី៧ ម្នាក់និយាយពីអត្ថប្រយោជន៍ពេលលេងក្នុងពានរង្វាន់ជើងឯកវិទ្យាល័យ

អតីតអ្នកចាំទីក្រុមវិទ្យាល័យជ័យវរ្ម័នទី៧ យុវជន ហៃ រតនសម្បត្តិ ក្នុងពេលមកមើលសិស្សប្អូនដែលហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងក្នុងពានរង្វាន់ជើងឯកវិទ្យាល័យរដូវកាលទី៥ឆ្នាំ២០២៥ ពេលឃើញរូបភាពនៃការហ្វឹកហាត់ជុំគ្នាបែបធ្វើឱ្យខ្លួនផ្ទាល់នឹកដល់អនុស្សាវរីយ៍ជាច្រើនដែលបានឆ្លងកាត់ជាមួយសាលា២រដូវកាលកន្លងមក។ ទន្ទឹមគ្នាដែរ យុវជនមានប្រភពពីស្រុកកៀនស្វាយបានធ្វើការផ្តាំផ្ញើទៅសិស្សប្អូនទាំងឡាយគួរនាំគ្នាគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន ពេលប្រកួតត្រូវលេងប្រកបដោយយុត្តិធម៌ គោរពដៃគូប្រកួតប្រជែង។ ដោយសម្បត្តិសង្កត់ធ្ងន់ថាតាមរយៈបទពិសោធខ្លួនផ្ទាល់ពេលបានប្រឡូកក្នុងពានកម្រិតវិទ្យាល័យនេះកន្លងមកធ្វើឱ្យរូបគេទៅណាមកណាមានអ្នកគេស្គាល់ច្រើន ពិសេសគឺអាចវិវឌ្ឍនខ្លួនក្លាយជាអ្នកចាំទីលេងតំណាងខេត្តចូលរួមក្នុងពានរង្វាន់ធំៗក្នុងស្រុកទៀតផង។…

sok sovanpanha

គ្រូវិ. ជ័យវរ្ម័នទី៧ កំណត់ផែនការពិសេសៗសម្រាប់កីឡាករថ្មី ត្រៀមពានជើងឯកវិទ្យាល័យរដូវកាលទី៥

លោក ឃុន សុភ័ក គ្រូវិទ្យាល័យជ័យវរ្ម័នទី៧ កំណត់ផែនការក្នុងមួយសប្តាហ៍ហ្វឹកហាត់ ៤ថ្ងៃ និងមានការប្រកួតមិត្តភាពមួយប្រកួតសម្រាប់ដកស្រង់បច្ចេកទេស កែខៃរាល់ចំណុចខ្វះខាត ដើម្បីពង្រឹងកូនក្រុមសម្រួចទៅដល់គោលដៅដែលវិទ្យាល័យកំណត់៕

sok sovanpanha

អ្នកចាំទីវិ. ជ័យវរ្ម័នទី៧ យុវជន ហៃ រតនសម្បត្តិ បង្ហើបគន្លឹះផ្ទាល់ខ្លួនមួយសម្រាប់អ្នកចាំទីមិនអំណោយផលកាយសម្បទា

យុវជន ហៃ រតនសម្បត្តិ អ្នកចាំទីប្រចាំក្រុមវិទ្យាល័យជ័យវរ្ម័នទី៧បានចែករំលែកនៅបទពិសោធផ្ទាល់ខ្លួនសម្រាប់បងប្អូនដែលលេងតំណែងមួយនេះតែមានកម្ពស់មិនសូវខ្ពស់ដោយថា គួរពង្រឹងលើការហ្វឹកហាត់ហក់ឱ្យបានច្រើន។ លើសពីនេះយុវជនមានប្រភពពីស្រុកកៀនស្វាយបន្តថាក្នុងនាមជាអ្នកចាំទីកង្វះខាតផ្នែកកម្ពស់បែបនេះត្រូវធ្វើយ៉ាងណាឱ្យខ្លួនឯងមានការចេញចូលបានរហ័ស និងមានភាពច្បាស់លាស់ជាមួយបាល់នីមួយៗ។ សិស្សថ្នាក់ទី១២ខាងលើក៏បន្ថែមទៀតថាអ្នកចាំទីមួយដែលល្អទាមទារឱ្យមានធាតុផ្សំចូលរួមបន្ថែមទៀតដូចជាការហ្វឹកហាត់ដិតដល់ ពិសេសបូកបញ្ចូលទាំងការសម្រាកហូបចុកបានល្អគ្រាប់គ្រាន់ផងដែរ។ ទន្ទឹមគ្នាដែរ ហៃ រតនសម្បត្តិ…

sok sovanpanha

ខ្សែបម្រើក្រុមវិ.ជ័យវរ្ម័នទី៧មួយរូបទម្លាយហេតុផលពីក្រោយការអវត្តមានក្នុងពាន AIA ជើងឯកវិទ្យាល័យកាលឆ្នាំចាស់

យុវជន ធី វុដ្ថារ័ត្ន ខ្សែបម្រើក្រុមវិទ្យាល័យ ជ័យវរ្ម័នទី៧ បានលើកឡើងជុំវិញហេតុផលដែលខ្លួនទើបមានវត្តមានក្នុងពាន AIA ជើងឯកវិទ្យាល័យកាលនៅរដូវកាលនេះ ក៏ព្រោះតែឆ្នាំទៅរូបគេត្រូវបានកាត់ឈ្មោះចេញពីបញ្ជីរបស់ក្រុម ទាក់ទងនិងបញ្ហាមិនគោរពវិន័យ ការមិនមកហ្វឹកហាត់ទៀងទាត់ជាមួយក្រុមបានជាប់លាប់នោះ។ ម្ចាស់អាវលេខ…

sok sovanpanha

ខ្សែការពារវិ.ជ័យវរ្ម័នទី៧បង្ហើបពីស្តាយល៍លេងមួយក្បាច់ដែលយកលំនាំតាម តាំង ប៊ុនឆៃ

ក្រោយការពារក្រុមវិទ្យាល័យខ្លួនបាន២ប្រកួតដោយមិនទាន់របូតគ្រាប់បាល់ក្នុងពានរង្វាន់ AIA ជើងឯកវិទ្យាល័យរដូវកាលទី៤ ឆ្នាំ២០២៤ កីឡាករ ជី សម្ភ័ស ខ្សែការពារវិទ្យាល័យជ័យវរ្ម័នទី៧ បានបង្ហាញភាពរីករាយដែលបានជួយក្រុមបានលទ្ធផលគាប់ប្រសើរក្នុងរយៈពេលពីរប្រកួតនេះ។ លើសពីនេះ យុវជនអាយុ១៩ឆ្នាំដដែលក៏បានរំលេចអំពីរបៀបលេងក្នុងការរារាំងខ្សែប្រយុទ្ធមិនឱ្យរកគ្រាប់បាល់ គឺជាការយកអស់ៗ…

sok sovanpanha