Tag: វិទ្យាល័យពងទឹក

គ្រូជំនួយវិទ្យាល័យពងទឹកវត្តមានក្នុងពានរង្វាន់ជើងឯកវិទ្យាល័យគឺជាមុខមាត់មួយសម្រាប់ខណ្ឌដង្កោ

យុវជន វន ដារ៉ា គ្រូជំនួយវិទ្យាល័យពងទឹកបានលើកឡើងពីអារម្មណ៍សប្បាយរីករាយជាខ្លាំងដែលក្រុមវិទ្យាល័យខ្លួនបន្តមានវត្តមានចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់ជើងឯកវិទ្យាល័យរដូវកាលទី៥នេះ។ ដោយគ្រូវ័យ២០ឆ្នាំបន្តថាពានរង្វាន់កម្រិតវិទ្យាល័យមួយនេះពិតជាមានសារៈសំខាន់ដែលបានបណ្តុះ និងជំរុញទឹកចិត្តយុវជនក្នុងវិទ្យាល័យពងទឹកចង់ចូលលេងពានលក្ខណៈស្តង់ដាបែបនេះ។ គ្រូជំនួយមានមូលដ្ឋានក្នុងខណ្ឌដង្កោរូបនេះថាពិតជារឿងមោទនភាពមួយតំណាងមុខមាត់សម្រាប់ខណ្ឌដង្កោរបស់ទាំងមូល ពីព្រោះមានតែវិទ្យាល័យពងទឹកមួយប៉ុណ្ណោះដែលមានវត្តមានក្នុងពានមួយនេះ។ បន្ថែមពីនេះ អតីតកីឡាករក្រុមវិទ្យាល័យពងទឹករូបនេះក៏បាននិយាយខ្លះៗពាក់ព័ន្ធចំណាត់ការនៃការជ្រើសរើសកីឡាកររបស់វិទ្យាល័យសម្រាប់ការប្រកួតប្រជែងក្នុងរដូវកាលនេះផងដែរ៕

sok sovanpanha

យុវជន រីម ម៉ុនហាក់ អង្គុយបម្រុង២រដូវកាលទម្រាំបានឱកាសបង្ហាញខ្លួនជាអ្នកចាំទីដៃទី១ប្រចាំវិ.ពងទឹក

យុវជន រីម ម៉ុនហាក់ អ្នកចាំទីប្រចាំក្រុមវិទ្យាល័យពងទឹកបាននិយាយអំពីដើមចមទម្រាំបានឱកាសក្លាយជាអ្នកចាំទីជម្រើសទី១ប្រចាំវិទ្យាល័យខ្លួន ក្នុងពានរង្វាន់ AIA ជើងឯកវិទ្យាល័យនេះ រូបគេថាត្រូវអង្គុយកៅអីបម្រុង ២រដូវកាលមកហើយ។ អ្នកចាំទីវ័យ ១៧ឆ្នាំដដែលបន្តថាមូលហេតុច្បងដែលធ្វើឱ្យគេមិនមានឱកាសចាំនោះ ក៏ព្រោះតែខ្លួនគេនៅក្មេងហើយសមត្ថភាពនៅមានកម្រិតពិបាកប្រជែងជាជម្រើស១១នាក់ដំបូងជាមួយអ្នកចាំទីរៀមច្បងរបស់គេ។…

sok sovanpanha

មូលហេតុយុវជន សែម សុខឧស្សាហ៍ ប្ដូររ៉ូលពីអ្នកចាំទីមកជាខ្សែបម្រើ

យុវជន សែម សុខឧស្សហ៍ កីឡាកររបស់ក្រុមវិទ្យាល័យពងទឹកបាននិយាយអំពីមូលហេតុនៃការផ្លាស់ប្តូរតំណែងលែងរបស់ខ្លួនសម្រាប់រដូវកាលថ្មីពានរង្វាន់ AIA ជើងឯកវិទ្យាល័យឆ្នាំ២០២៤ ថាដោយសារតែគេចង់ឱ្យអ្នកចាំទីដៃទី២របស់សាលាបាននាទីលេង និងមួយវិញទៀតគឺជាយុទ្ធសាស្រ្តរបស់គ្រូបង្វឹកផង។ យុវជនមានមូលដ្ឋានក្នុងខណ្ឌដង្កោដដែលបន្តថាការដែលគ្រូប្តូរគេមកលេងជាខ្សែបម្រើនេះសម្រាប់គេផ្ទាល់ក៏ពេញចិត្តដែរ ហើយការមកលេងខាងលើនេះទៀតសោតពីព្រោះគ្រូឃើញថាគេជាកីឡាករដែល មានកម្លាំងខ្លាំងអាចលេងបានពេញតង់សម្រាប់តំណែងចាយកម្លាំងច្រើនមួយនេះ។ សិស្សរៀនថ្នាក់ទី១២ដដែលបន្ថែមទៀតថាតាំងតែពីគ្រូកែតំបន់គេលេងមកគេតែងតែខិតខំហ្វឹកហាត់ខ្លួនឯងបន្ថែម…

sok sovanpanha