Tag: ហែលទឹក

កូនកាត់ខ្មែរ-អាមេរិក សាក់ប៊ុន អប្សរា កាតារីណា បង្ហាញជំនឿចិត្តខ្ពស់ ថ្វីជាការប្រកួតហែលទឹកអូឡាំពិកលើកដំបូង

ក្នុងឱកាសទៅប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅលើកទី៣៣ ដែលកម្ពុជាទទួលបានសិទ្ធិអនុគ្រោះសម្រាប់ការចូលរួមកីឡាការិនី សាក់ប៊ុន អប្សរា កាតារីណា កូនកាត់ខ្មែរ-អាមេរិកបានលើកឡើងថាជាកត្តិយសបំផុតសម្រាប់រូបគេដែលបានទៅប្រកួតតំណាងកម្ពុជាសាជាថ្មី បន្ទាប់ពីធ្លាប់តំណាងម្តងកាលព្រឹត្តិការណ៍ SEA GAMES លើកទី32កាលពីឆ្នាំទៅ។ កីឡាការិនីកើតឆ្នាំ២០០១បន្តថាគេមានជំនឿចិត្តលើខ្លួនឯងខ្លាំង ផ្អែកលើកត្តាមានភាពថ្នឹកជាមួយវិញ្ញាសាដែលគេនឹងត្រូវប្រកួតនេះ។…

sok sovanpanha

ថ្នាក់ដឹកនាំកីឡាហែលទឹក បញ្ជាក់ពីមូលហេតុពុំសូវមានសាលាច្រើនចូលរួមក្នុងកីឡាសិស្សឧត្តមសិក្សា

លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលក្រោយពីបិទបញ្ចប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាសិស្សឧត្តមសិក្សាឆ្នាំ ២០២៤ បានឆ្លើយតបបញ្ហាដែលមិនសូវមានការចូលរួមពីបណ្តាសាលា ឬវិទ្យាស្ថាន ក្នុងចំនួនច្រើន ដោយសារតែកត្តាមួយចំនួនដូចជាបញ្ហាកង្វះធនធានកីឡាករ-កីឡាការិនី, មួយទៀតកីឡាមួយនេះមិនទាន់មាននៅក្នុងកម្មវិធីសិក្សាដូចកីឡាដទៃ និងបញ្ហាអាងទឹកនៅមានចំនួនតិចជាដើម។ បន្ថែមពីនេះ…

sok sovanpanha

ហែមថុន វិទីនី ទម្លាយធាតុផ្សំចម្បងដែលគួរមានសម្រាប់អ្នកចង់ក្លាយជាកីឡាករកីឡាការិនីហែលទឹកអាជីព

កញ្ញា ហែមថុន​ វិទីនី គ្រូបង្វឹកជម្រើសជាតិហែលទឹកកម្ពុជាបានបង្ហាញនៅចំណុចសំខាន់មួយចំពោះអ្នកចង់ក្លាយខ្លួនជាកីឡាករហែលទឹកអាជីពគួរមាន នោះគឺជាក្តីស្រឡាញ់ពិតប្រាកដលើវិស័យកីឡាក្នុងទឹកមួយនេះ។ អតីតកីឡាការិនីជម្រើសជាតិហែលទឹកកម្ពុជារូបនេះ ពន្យាល់ថាកីឡាហែលទឹកទាមទារឱ្យកីឡាករ-កីឡាការិនីដែលចូលរួមត្រូវហ៊ានលះបង់ច្រើនទាំងពេលវេលា ទាំងសម្រស់ ចំពោះការហ្វឹកហាត់ខ្លាំង។ កញ្ញា ហែមថុន វិទីនី…

sok sovanpanha

ផ្តើមពីក្មេងធ្លាប់លង់ទឹកទន្លេ វារៈស័ក្តិ វិវឌ្ឍនមកជាកីឡាករហែលទឹកដស្ទាត់ជំនាញ

យុវជន លឹម សុខវារៈស័ក្តិ ជាកីឡាករហែលទឹកចំណុះក្លឹបហែលទឹកក្រសួងព័ត៌មានបាននិយាយអំពីដើមទងនៃការផ្តើមចូលហែលទឹកគឺតាមរយៈបទពិសោធនធ្លាប់លង់ទឹក គ្រាខ្លួននិងគ្រួសារទៅលេងទឹកទន្លេកន្លងទៅ។ ក្រៅពីនេះកីឡាករវ័យ ១៥ ឆ្នាំ ថាក្រោយចូលហ្វឹកហាត់ជាមួយកីឡាទឹកនេះមកគេសង្កេតឃើញសុខភាពមានភាពមាំមួនជាងមុន ពិសេសជួយព្យាបាលជំងឺផ្ទាល់ខ្លួនរបស់គេថែមទៀត។ លឹម សុខវារៈស័ក្តិ…

sok sovanpanha